Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនល្មើសរត់គេចពីប៉ូលិស តែត្រូវចាប់បានមកវិញក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ

តាមប្រភពប៉ូលិសបានឱ្យដឹងថា ជន​ល្មើសម្នាក់​គេចខ្លួនពីដីកាចាប់ខ្លួនរបស់តុលាការចំនួន ៣ ដង ពីបទប៉ុនប៉ងធ្វើឃាតនិងអំពើប្លន់ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយ​ ​នៅក្នុងស្រុក​ Muang ​កាលពីថ្ងៃអាទិត្យ។

លោកវរសេនីយ៍ឯក​ Prawit Engchuan​ អធិការនគរបាល​ខេត្ត Surat Thani បាននិយាយថា នៅម៉ោងប្រហែល​ ១២ និង ១០ នាទី មានម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុកបង្គោលភ្លើង ក្រោយពីបត់ម៉ូតូលើផ្លូវកោង​​ទល់មុខក្រុមហ៊ុនចម្ការកៅស៊ូ ក្នុងឃុំ tambon Makham Tia​។  អ្នកបើកបរម៉ូតូមានរងរបួសត្រង់កធ្ងន់ធ្ងរ និងត្រូវបានជួយ​សង្គ្រោះដោយនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ Surat Thani Rajabhat និង​ក្រុមសង្គ្រោះបន្ទាន់មកពីមូលនិធិសប្បុរសធម៌ដែលបាននាំទៅកាន់មន្ទីរពេទ្យ​ Surat Thani ​។ ក្រោយមកអ្នកស្ម័គ្រចិត្តនិង​ក្រុមសង្គ្រោះបន្ទាន់បានកត់សម្គាល់ឃើញថា មុខរបស់​ជនរងគ្រោះ​ស្រដៀងនឹង​មុខជនល្មើសដែលប៉ូលិសបានបិទនៅក្នុងសេចក្តីជូនដំណឹង ​ហើយពួកគេ​បានជូនដំណឹងដល់ប៉ូលិស។

ប៉ូលិសបានទៅដល់មន្ទីរពេទ្យហើយបានបញ្ជាក់ថា ជនរងគ្រោះដួលម៉ូតូគឺជាជនល្មើសដែលរត់គេចពីដីកាចាប់ខ្លួនរបស់ប៉ូលិស មានឈ្មោះថា ​ Ekachai Phetrak ​អាយុ ៣១ ឆ្នាំមកពីស្រុក​ Vibhavadi  ។ លោកវរសេនីយ៍ឯក​ Prawit បាននិយាយថា ​កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ​ជនល្មើសនិងជនសង្ស័យ ២ នាក់ទៀតបានធ្វើសកម្មភាពប្លន់និងធ្វើឱ្យបុរសម្នាក់រងរបួសនៅស្រុក​ Muang​ ខេត្ត Surat Thani ។

ក្រោយមក​ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ ​ជនល្មើសបានបាញ់សម្លាប់ប្អូនថ្លៃរបស់​ខ្លួនមានឈ្មោះថា​ Prasert Nakkhong នៅស្រុក Vibhavadi ។

​កាលពីឆ្នាំ ២០១៩ ​ជនល្មើសត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតនិងប្លន់នៅស្រុក​ Khun Thale។

ប៉ូលិសបាននិយាយថា ​ក្រុមសង្គ្រោះបន្ទាន់នឹង​ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០ ០០០ បាតសម្រាប់​ការផ្តល់ព័ត៌មានដល់មន្ត្រីប៉ូលិសចាប់ខ្លួនជនល្មើស៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok  post

from: https://tnaot.com/km/m/detail/article/9618870