Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លាប់ និងរបួស​ជិត​២០នាក់ ករណីភ្លើងឆេះរថយន្តដឹកអ្នកដំណើរ​នៅ​ប៉ាគីស្ថាន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាមនុស្ស ៦ នាក់បានស្លាប់និង ១០ នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលអគ្គិភ័យបានឆាបឆេះនៅក្នុងឡានដឹកអ្នកដំណើរមួយគ្រឿងនៅស្រុក Faisalabad ខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។

មន្ត្រីក្នុងតំបន់បញ្ជាក់ថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលម៉ាស៊ីនរបស់រថយន្តឡើងកំដៅខ្លាំងដោយសារកំហុសបច្ចេកទេស។ ប្រភពបន្ថែមភ្លើងបានឆាបឆេះឡានទាំងមូលក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

អ្នកដំណើរខ្លះបានជោគជ័យក្នុងការលោតពីលើរថយន្តដែលកំពុងឆេះ ខណៈដែលអ្នកផ្សេងទៀត រួមទាំងអ្នកបើកបរ មិនមានឱកាសធ្វើដូច្នេះទេ ។

ប៉ូលីស និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាលទៅកាន់កន្លែងកើតហេតុ ក្រោយទទួលបានព័ត៌មានពីអ្នកបើកបរយានយន្តផ្សេងទៀត ហើយបានដឹកអ្នករងរបួសទៅមន្ទីរពេទ្យក្បែរនោះ ដែលពួកគេភាគច្រើនត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមពន្លត់អគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុ និងបានសម្អាតផ្លូវពីគំនរបាក់បែកនៃរថយន្តដែលឆេះ បន្ទាប់ពីបានពន្លត់ភ្លើងរួចរាល់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9388244