ក្រៅពីការមេីលត្រីឆ្លាមបាឡែន នៅសេប៊ូក៏មានការកំសាន្តផ្សេងៗទៀតផងដែរ។ ថ្ងៃនេះយេីងមកណែនាំអ្នកទាំងអស់គ្នាទៅស្គាល់ការផ្សងព្រេងម្យ៉ាងទៀត ដែលមានឈ្មោះថា Canyoneering។
Canyoneering ជាការដេីរឡេីងភ្នំ ចុះជ្រោះ លោតទឹក និងបណ្តែតខ្លួនតាមទឹកតាមជ្រលងជ្រោះជាដេីម។ នៅទីនេះត្រូវប្រេីពេលសរុបប្រហែល ៤ម៉ោង សុីសងលេីអ្នកទាំងអស់គ្នាថតរូបច្រេីនប៉ុនណា។ សំរាប់អ្នកដែលចូលចិត្តផ្សងព្រង គឺដឹងតែចូលចិត្តវាតែម្ដង។ បេីនិយាយពីទឹកវិញគឺថ្លាគ្រីស្ទាល់តែម្ដង ការលោតទឹក មានកំពស់ពី ២ម៉ែតដល់ ១៥ម៉ែត តែកុំភ័យបេីអត់ចង់លោតក៏បានដែរ គ្រាន់ទៅលេងទឹក មេីលធម្មជាតិក៏បាន។
ដេីម្បីមកទីនេះយេីងត្រូវបន្តដំណេីរ១ម៉ោងកន្លះទៀតពីកន្លែងមេីលត្រីឆ្លាម ទៅបាដៀន Badian ដែលជាចំណុចចាប់ផ្ដេីមនៃការផ្សងព្រង។ យេីងត្រូវដេីរកាត់ជ្រោះភ្នំ លោតទឹក បណ្តែតខ្លួនរហូតដល់ចំណុចបញ្ចប់របស់យេីងគឺទឹកជ្រោះកាវ៉ាសាន ដែលជាទឹកជ្រោះមានទឹកពណ៌ខៀវថ្លាឈ្វេងនេះឯង។ អ្វីដែលអ្នកទាំងអស់គ្នាត្រូវត្រៀមគឺគ្រីមការពារកំដៅថ្ងៃ ឧបករណ៍ថតរូបក្នុងទឹក ស្រោមទូរស័ព្ទដែលមិនជ្រៀបទឹក ទឹកសុទ្ធ និងលុយខ្លះៗ ព្រោះនៅតាមផ្លូវមានរបស់ហូប ដេីម្បីថែមកំលាំងដេីរតទៅមុខទៀត។
ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ
Like ផេកហ្វេសបុក៖ I lost around – អ្នកដំណើរក្រៅម៉ោង
Follow IG: Ilostaround_