Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ឥទ្ធិ​ពល​​បាតុភូត២​ អាចបង្ក​ឲ្យ​​មាន​ជំនន់​ទឹកភ្លៀងនៅកម្ពុជា​

រាជធានី​ភ្នំពេញ​៖

​ថ្នាក់ដឹកនាំនៃ​ក្រសួង​ធនធានទឹក​ និង ​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​នា​ខែកញ្ញា​ខាង​មុខ​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត La Nina និងបាតុភូត Enso​ បង្ក​ឲ្យ​មាន​ទឹកជំនន់​កើត​មាន​ឡើង​ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០។ បើ​តាមការបញ្ជាក់ពី ​លោក ​ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​​នៅ​ថ្ងៃ​ទី២៣ ខែសីហានេះ បង្ហាញ​ថា «​តាម​ការ​សង្កេត​របស់​ស្ថានីយឧតុនិយម​ធំ​ៗ នៅ​អាស៊ី អឺរ៉ុប អា​មេ​រិ​ក ចាប់ពី​ខែកញ្ញា ឆ្នាំ២០២០ តទៅ ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត La Nina ៦០ % និង ៤០ % ទៀត ជា​បាតុភូត Enso»​។

លោក ​ចាន់ យុ​ត្ថា បញ្ជាក់ទៀត​ថា «​លក្ខខណ្ឌ​អាកាសធាតុដូច​នេះ គឺ​មាន​សភាព​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ក្រ​កម្ពុជា កាលពី​ឆ្នាំ ១៩៨១ និង​ឆ្នាំ ២០១០​។ ជំនន់​ទឹកភ្លៀង អាច​នឹង​កើត​មាន​ឡើង​ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០»។ ដូច្នេះ​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ពិសេស​បណ្តា​ខេត្ត រាជធានី​ជាប់​នឹង​ដឹង​ទន្លេ​តែ​ម្តង ៕

រូបភាព​ជន់​លិច​កន្លង​មក

ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9618656