រថយន្ដក្រុងមួយគ្រឿងនៅខេត្ដ Udon Thani បានរអិលធ្លាក់ពីផ្លូវថ្នល់ដោយសារមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញ បណ្ដាលឲ្យអ្នកដំណើរម្នាក់រងរបួសធ្ងន់ធ្ងរ និងអ្នកផ្សេងទៀតរងរបួសស្រាល។ អ្នកដំណើរទាំងអស់មានចំនួន ១៩ នាក់ របួសធ្ងន់ម្នាក់ និងមិនមានអ្នកស្លាប់ឡើយ។
ប៉ូលិសនិងបុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានគេរាយកាណ៍អំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ៧ និង ៤៥ នាទី។ ជនរងគ្រោះដែលនៅក្នុងឡានមានដូចជាមនុស្សចាស់ជរា ព្រះសង្ឃ និងទាហាន។ អ្នកបើកបររថយន្តក្រុងបានប្រាប់ប៉ូលិសថា រថយន្តចេញដំណើរបានរយៈពេល ៤៥ នាទីមុននឹងកើតមានឧប្បត្តិហេតុ ដោយសារបើកបរលើផ្លូវកោងហើយផ្លូវរអិលព្រោះតែមានភ្លៀងធ្លាក់ខ្លាំង។
អ្នកបើកបររថយន្តបានប្រាប់អ្នកយកព័ត៌មានថា ផ្លូវនេះរអិលខ្លាំងណាស់ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាតាំងពីល្ងាច។ តៃកុងឡានទប់ចង្កូតលែងជាប់ ហើយរថយន្តក៏ក្រឡាប់ធ្លាក់ពីលើដងផ្លូវតែម្តង ជាសំណាងល្អអ្នកដំណើរទាំងអស់មិនមានគ្រោះថ្នាក់ដល់ស្លាប់។ តៃកុងឡានបន្តថា អ្នកគ្រប់គ្នាគួរប្រយ័ត្នពេលបើកបរនៅរដូវវស្សា ព្រោះផ្លូវអាចនឹងរអិលនិងបណ្តាលឱ្យមានគ្រោះថ្នាក់គ្រប់ពេល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger