Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកយាយម្នាក់ត្រូវជាប់ពន្ធនាគារ​ ៥៥ឆ្នាំ ដោយសារឱ្យចៅស្រីរួមភេទទាំងមិនទាន់គ្រប់អាយុ

ស្រ្តីចំណាស់ម្នាក់ដែលជាជីដូនជនរងគ្រោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥៥ ឆ្នាំ ពីបទ​អនុញ្ញាតឱ្យចៅស្រីអាយុ ១៤ ឆ្នាំ ​រួមភេទជាមួយអ្នក​នយោបាយក្នុងស្រុកម្នាក់។

មូលនិធិ«​​កុមារ យុវជន និងគ្រួសារ»បានប្រកាសកាលពីម្សិលមិញថា តុលាការបានកាត់ទោសជនជាប់ចោទឈ្មោះ​ Sakol Phodee កាលពីថ្ងៃពុធ។ ​លោក Chuwit Jantaros អគ្គលេខាធិការនៃមូលនិធិនេះបាន​មានប្រសាសន៍ថា តុលាការបានរកឃើញថាជនល្មើស​បានប្រព្រឹត្តបទល្មើសចំនួន ១១ ករណី​ ទាក់ទងទៅនឹងអនីតិជន។ ​ក្នុង ១ ករណីជនល្មើសត្រូវជាប់ពន្ធនាគារ ១០ ឆ្នាំ ដែលសរុបទាំងអស់គឺត្រូវជាប់ពន្ធនាគារចំនួន ១១០ឆ្នាំ ប៉ុន្តែ​ត្រូវបានកាត់បន្ថយពាក់កណ្ដាល​ដែលនៅសល់ត្រឹម ៥៥ ឆ្នាំ ​ពីព្រោះ​ជនល្មើសបានសារភាពចំពោះ​កំហុសរបស់ខ្លួន។ ​

​ចំពោះជនល្មើសដែលជាអ្នកនយោបាយលោក Supasak បច្ចុប្បន្នកំពុងរង់ចាំការកាត់ក្តីពីតុលាការ។ ​ករណីមួយនេះបែកធ្លាយនៅពេលដែលគេឃើញជនល្មើសលោក Supasak ​​នៅក្នុងវីដេអូដែលបង្ហាញថាបានរំលោភក្មេងស្រីនៅក្នុងយានយន្តរបស់គាត់​។ គ្រួសារដែលលក់កូនស្រីវ័យក្មេង ​(ឬចៅស្រី) មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ៕  ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaige

from: https://tnaot.com/km/m/detail/article/9618099