ខេត្តព្រះសីហនុ ៖ ដោយមិនរង់ចាំយូរ ក្រោយទទួលព័ត៌មានថាមានសកម្មភាពប្លន់បុរសជនជាតិចិននៅក្នុងក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិកាភ្លាមៗ កាលពីល្ងាចថ្ងៃទី ២២ ខែសីហា ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនជាតិចិន និង រំដោះជនរងគ្រោះម្នាក់ ជាជនជាតិចិនដូចគ្នា ក្នុងសកម្មភាពប្រើកាំបិតភ្ជង់ ប្លន់ និង ចាប់ជំរិត។
តាមការបញ្ជាក់ពីសមត្តកិច្ច មុនកើតហេតុវេលា ម៉ោង ៥ និង ៣០ នាទី ល្ងាចកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ រាយការណ័ថា នៅចំណុច ធនាគារ ABA ស្ថិត នៅ ភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុ មានជនជាតិចិន ៣ នាក់ កំពុងធ្វើសកម្មភាព ប្រើកាំបិត ភ្ជង់ ប្លន់ បុរសជនជាតិចិនម្នាក់ ។ ចំពេលនោះ កម្លាំងជំនាញកំពុងជិះ ម៉ូតូល្បាត នៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះ ជនរង គរោះ ភ្លាម ៗ រីឯជនសង្ស័យ ពេលឃើញកម្លាំងសមត្ថកិច្ចទៅដល់ភ្លាមក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
ប៉ុន្តែ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោក ឧត្តមសេនីយ៍ទោ ជួន ណា រិ ន្ទ ស្នងការនគរបាលខេត្ត ដែលមហាជនជឿទុកចិត្តថាជា ស្នងការកណ្តាប់ដៃដែក បានបញ្ជារកម្លាំងជំនាញ ចុះស្រាវជ្រាវលើករណី នេះជាបន្ទាន់រហូតដល់ម៉ោង ៧ យប់ ថ្ងៃដដែល ទើបបំបែកសំបុកជនសង្ស័យ ដែលកំពុងលាក់ខ្លួន នៅ ចំណុចកាស៊ីណូ « ប៉ាវ ជី ន » ស្ថិតក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុបានទាំង៣នាក់តែម្តង ។
សមត្ថកិច្ច បានដកហូតវត្ថុតាង មាន ៖ ១- កូន កាំបិត ស្នៀត ២ ដើម ( ឧបករណ៍ ប្រព្រឹត្តិ បទល្មើស ) និង ២- ទូរស័ព្ទ ដៃ ៤ គ្រឿង ។ ចំណែក ជនសង្ស័យទាំង៣នាក់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ជាជនជាតិចិនដែលត្រូវបានឃាត់ខ្លួននេះ មាន ១- ឈ្មោះ NANG LIFU ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរបុគ្គលិក សណ្ឋាគារ ផ្នែក គិតលុយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់ នៅ រាជធានី ភ្នំពេញ ។ ២- ឈ្មោះ CHENG LIANG PING ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិក ហាងបាយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ ZHENG XIAN JIN ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះ ពេជ្រ ។ ចំណែក ជនរងគ្រោះ ឈ្មោះ HE JIN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជាជនជាតិចិន មុខរបរ ម៉ៅការសាងសង់ ស្នាក់នៅ ភូមិ ៤ សង្កាត់ ៤ ក្រុង – ខេត្តព្រះសីហនុ៕ ដោយ៖ ត្នោត