
ក្រុមតារាចម្រៀង MONSTA X នឹងបង្ហាញខ្លួនជាពិសេសនៅព្រឹត្តិការណ៍ TIME100 Talks នាពេលខាងមុខ របស់ទស្សនាវដ្តី TIME ។
TIME100 Talks គឺជាព្រឹត្តិការណ៍ផ្សាយផ្ទាល់ថ្មីមួយដែលបង្កើតឡើងដោយទស្សនាវដ្តី TIME ដើម្បីកោះប្រជុំមេដឹកនាំមកពីគ្រប់វិស័យសិល្បៈ ដើម្បីដំណោះស្រាយចំពោះបញ្ហាជាបន្ទាន់របស់ពិភពលោក ។
ព្រឹត្តិការណ៍នាពេលខាងមុខនេះ ដែលនឹងត្រូវផ្សាយផ្ទាល់នៅថ្ងៃទី១៧ ខែមិថុនា នឹងផ្តោតលើកិច្ចសហប្រតិបត្តិការ និងការកសាងឡើងវិញបន្ទាប់ពីការរីករាលដាលមេរោគកូវីដ-១៩ មានការថយចុះ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ព្រិត្តិការណ៍មានការចូលរួមដោយ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon, តារាវាយកូនបាល់លោក Naomi Osaka, តារាសម្តែងលោក Ayushmann Khurrana, ប្រធានក្រុមហ៊ុន Sinovation Ventures និងនាយកប្រតិបត្តិលោក Kai-Fu Lee ។
ទស្សនាវដ្តី TIME ក៏បានប្រកាសថា ក្រុម MONSTA X នឹងធ្វើការសម្តែងពិសេសនៅក្នុងព្រឹត្តិការណ៍មួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi