រាសីក្នុងថ្ងៃនេះ អ្នកកើតឆ្នាំថោះ មមែ ច កុរ ចំពោះការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាឬផ្សះផ្សារបញ្ហាអ្វីមួយ
តាមក្បួនហោរាសាស្ត្រ ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយរោង។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើទោះធ្វើអ្វីក៏តែងងាយភ្លាំងភ្លាត់និងមិនសម្រេចដល់គោលដៅទេ។ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវប្រកាន់ចិត្តត្រជាក់ដាក់ខ្លួនបើពុំនោះនឹងកើតរឿងជម្លោះវិវាទណាមួយឡើង។
ជំនួញ ៖ ក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះចេញខ្លះទើបប្រសើរ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកត្រូវតែមានការសម្រេចចិត្តឱ្យបានល្អិតល្អន់ ហើយត្រូវតែចងចាំថាបើសម្រេចចិត្តត្រូវនឹងទទួលបានផលល្អឯការសម្រេចចិត្តខុសវិញគឺមិនត្រឹមខកបំណងទេគឺថែមទាំងត្រូវខ្លោចផ្សាផ្លូវចិត្តទៀតផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតអាចប្រមូលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ខ្ចីអ្វីមួយពីអ្នកដទៃតែងមិនសម្រេចជោគជ័យប៉ុន្មានទេហើយបើបានវិញក៏តែងមិនគ្រប់តាមដូចការគិតទុកដែរ។
ជំនួញ ៖ ត្រូវចេះសម្លឹងមុខរបរថ្មីៗក្រែងជួបដូចបំណងហើយអាចធូរដល់ថ្ងៃក្រោយ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សខ្ចាត់ព្រាត់នាំបញ្ហាមកឱ្យដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីកុំគប្បីជ្រួលជ្រើមខុសបែបបទនាំជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខចៀសមិនរួច។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរឡើងវិញដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យផង។ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬបើធ្វើអ្វីមួយតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។
ជំនួញ ៖ មានការទិញចូលលក់ចេញរស់រវើកគួរសម ហើយផលកម្រៃទៀតសោតអាចហុចឱ្យមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬចូលសាសងជាមួយអ្នកជាទីស្រឡាញ់ណាម្នាក់ក៏ជាពេលវេលាល្អប្រពៃដែរ។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកតែងទទួលរងការលំបាកចិត្តនិងផលលំបាកមួយចំនួននាំពិបាកដោះស្រាយមួយចំនួនផងដែរ។
ជំនួញ ៖ បញ្ហាប្រាក់កាសត្រូវជួបស្ថានភាពចំណាយច្រើនឯចំណូលតិចហើយពិសេសបើមានការធ្វើអ្វីពាក់ព័ន្ធបញ្ហាប្រាក់កាសច្រើនត្រូវរាំងស្ទះទៀតផង។ការរស់នៅតែងមានបញ្ហាប្រទាំងប្រទើសទាំងមនុស្សនៅក្បែរនិងមនុស្សនៅទីឆ្ងាយផងដែរ។
ស្នេហា ៖ កំលោះក្រមុំក្នុងពេលនេះអាចមានមនុស្សភេទផ្ទុយគ្នាមកទំនាក់ទំនងច្រើនតែស្ត្រីចូរប្រយ័ត្នធ្លាក់ចូលអន្ទាក់ប្រុសព្រានហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំមានអ្វីបៀតបៀនយាយីគួរកត់សម្គាល់តែទោះធ្វើអ្វីក៏តោងមើលគេមើលឯងខ្លះទើបប្រសើរ។ទោះបីយ៉ាងណាបញ្ហារឿងផ្ទាល់ខ្លួនដូចជាបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អប្រសើរដោយធ្វើអ្វីក៏មានសុខដុមគ្រាន់កក់ក្តៅផងដែរ។
ជំនួញ ៖ ទោះការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។
ស្នេហា ៖ ប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមល្អ។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងធំដុំឬចរចារឿងសំខាន់អ្វីមួយឡើយ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយងាយកើតជម្លោះវិវាទណាស់ ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាឬផ្សះផ្សារបញ្ហាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងការងារឬធ្វើអាជីវកម្មអ្វីមួយថែមទៀត។
ជំនួញ ៖ មានការចម្រើនលូតលាស់ហើយបើចង់បើករបរអ្វីថ្មីតែងផ្តល់ផលល្អៗមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបររយះពេលខ្លីៗតែងសមដូចប្រកប។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោក ផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសឹរប៉ុន្មានទេ ពីព្រោះថាផលល្អនិងផលអាក្រក់នៅលាយឡំគ្នាច្រើន។
ជំនួញ ៖ ទោះលោកអ្នកមើលឃើញថាល្អហើយចង់ជួញក៏ច្រើនតែមិនសូវដូចគាប់បំណងដែរគឺបានត្រឹមបង់កម្លាំងច្រើនជាង។ដំណើរចាកចេញក្រៅផ្ទះចូរប្រយ័ត្នជួបគ្រោះភ្លើងឆេះនិងគ្រោះមុតរបស់ស្រួចដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំមិនមានការជឿនលឿនទៅមុខហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីសម្រេចចិត្តអ្វីឃើញថាមិនងាយអាចឆ្លងផុតឬទទួលផ្លែផ្កាដូចជាទីពេញចិត្តនោះឡើយ។ក្រៅពីនេះលោកអ្នកថែមទាំងមានអារម្មណ៍ឬមានគំនិតចង់សម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ទៀតផង ដូចនេះមុនសម្រេចចិត្តអ្វីគប្បីគិតឱ្យបានល្អិតល្អន់ទើបគ្មានបញ្ហាចោទនៅពេលក្រោយ។
ជំនួញ ៖ ជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងចរចាឬផ្សះផ្សារបញ្ហាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងការងារឬធ្វើអាជីវកម្មអ្វីមួយថែមទៀត។
ជំនួញ ៖ មានការចម្រើនលូតលាស់ហើយបើចង់បើករបរអ្វីថ្មីតែងផ្តល់ផលល្អៗមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបររយះពេលខ្លីៗតែងសមដូចប្រកប។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោក ផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមូយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ការប្រកបការងារលោកអ្នកតោងចេះទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អនោះផ្លែផ្កានឹងទទួលបានល្អនៅគ្រាក្រោយជាក់ជាពុំខាន។
ជំនួញ ៖ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។
ស្នេហា ៖ កំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕ ប្រភព៖ Cen