ក្លិប Napoli នឹងលក់ខ្សែការពារ Kalidou Koulibaly រួមទាំងខ្សែបម្រើ Fabian Ruiz ផងដែរ ជាមួយតម្លៃខ្លួនផ្ទេរប្រមាណ ១០០លានផោន ឱ្យទៅក្លិបណាដែលចាប់អារម្មណ៍ចង់បានក្នុងអំឡុងពេលទីផ្សារកីឡារដូវក្តៅបើកទ្វារខាងមុខ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោក Aurelio De Laurentiis ប្រធានក្លិប Napoli។
ខ្សែការពារ Koulibaly ជាគោលដៅផ្ទេររបស់ក្លិបធំពីរដែលកំពុងលេងក្នុងក្របខ័ណ្ឌ Premier League ដោយមានដូចជាក្លិប Manchester United និង Manchester City។
យ៉ាងណាមិញ ខ្សែបម្រើ Fabian ក៏ជាគោលដៅផ្ទេរម្នាក់ផងដែរពីបណ្តាក្លិបធំៗនៅតំបន់អឺរ៉ុប ដោយក្នុងនោះរួមមានដូចក្លិប Real Madrid, Man City និង Paris Saint-Germain។
ក្រោយលេចឮដំណឹងចង់បានពីបណ្តាក្លិបទាំងនេះ ប្រធានក្លិប Napoli លោក Laurentiis បានបញ្ជាក់ប្រាប់សារព័ត៌មាន Corriere dello Sport ថា ប្រសិនបើក្លិបទាំងនេះក្នុងចំណោមណាមួយចង់បានកីឡាកររបស់លោក នោះលោកនឹងលក់ម្នាក់ក្នុងតម្លៃ ១០០លានផោន នៅរដូវក្តៅនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore