Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកដឹងពីមហាសេដ្ឋីលេខ១របស់ពិភពលោក

បើតាមគេហទំព័ររបស់ទស្សនាវដ្ដី Forbes បានផ្សាយថា នៅឆ្នាំ២០២០នេះ លោក Jeff Bezos ក្លាយជាមហសេដ្ឋីកំពូល លំដាប់លេខ១របស់ពិភពលោក ដោយមានទ្រព្យសម្បត្ដិ រហូតដល់ជាង១១៣ពាន់លានដុល្លារអាមេរិក។

លោក Jeff Bezos ​កើត នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៤ ហើយនៅឆ្នាំ២០២០នេះ លោកមហាសេដ្ឋី មានអាយុ៥៦ឆ្នាំ និងរស់នៅសហរដ្ឋអាមេរិក។ លោកមានភាពល្បីល្បាញ ក្រោយការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មតាមបណ្ដាញអេឡិចត្រូនិក (E-Commerce) មួយ ឈ្មោះ Amazon នាឆ្នាំ១៩៩៤ នៅខាងក្រៅយានដ្ឋានរបស់គាត់ នៅទីក្រុងកំពង់ផែសមុទ្រ នាភាគខាងលិចសហរដ្ឋអាមេរិក គឺទីក្រុង Seattle ។ មុនដំបូង គាត់បានបង្កើតក្រុមហ៊ុននេះ ក្នុងនាមជានាយកប្រតិបត្ដិ និងមានភាគហ៊ុន ចំនួន ១១,១ភាគរយ។  

លោក Jeff Bezos ជាសហគ្រិនអ៊ិនធើរណេត ជាឧស្សាហករ ជាម្ចាស់បណ្ដាញផ្សព្វផ្សាយ និងជាវិនិយោគិន ជនជាតិអាមេរិកាំង។ លោក Jeff Bezos បានក្លាយជាមនុស្សល្បីល្បាញបំផុត ក្រោយក្លាយជាស្ថាបនិក ជានាយកប្រតិបត្ដិ (CEO) និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍ ឈ្មោះ Amazon ។ រហូតមកដល់ពេលនេះ លោក Jeff Bezos មានទ្រព្យសម្បត្ដិផ្ទាល់ខ្លួន រហូតដល់១១៣ពាន់លានដុល្លារអាមេរិក ធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីលេខ១ នៅលើពិភពលោក នាឆ្នាំ២០២០នេះ។

យោងតាមអត្ថបទមហាសេដ្ឋីមានទ្រព្យរយពាន់លាន់ដុល្លារជាលើកដំបូងរបស់ Forbes បានឲ្យដឹងថា លោក Bezos បានក្លាយជាមហាសេដ្ឋី​ មានទ្រព្យច្រើនជាងគេបំផុត នៅលើពិភពលោក ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ គាត់បានក្លាយជាកំពូលអ្នកមានបំផុត ក្នុងប្រវត្ដិសាស្រ្ដា នាសម័យទំនើប បន្ទាប់ពីបណ្ដាញទ្រព្យសម្បត្ដិរបស់គាត់ បានកើនឡើង ដល់១៥០ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨។ លុះមកដល់អំឡុងខែសីហា ឆ្នាំ២០១៨ Forbes បានសរសេររៀបរាប់អំពីលោកមហាសេដ្ឋី ដែលក្លាយជាអ្នកមានបំផុតដាច់ជាងគេ នៅលើភពផែនដីនេះ ដោយសារលោកបានបន្ថែមប្រាក់ ១,៨ពាន់លានដុល្លារអាមេរិកទៅលើបណ្ដាញទ្រព្យសម្បត្ដិរបស់គាត់ ខណ:ក្រុមហ៊ុន Amazon​ ក្លាយជាក្រុមហ៊ុនលំដាប់ទី២ នៅក្នុងប្រវត្ដិសាស្រ្ដ មានទឹកប្រាក់នៅលើទីផ្សារ រហូតដល់១ពាន់កោដិលានដុល្លារអាមេរិក ($1 trillion) ។

លោក Jeff Bezos បានកើត នៅក្នុងតំបន់ Albuquerque ហើយបានរើទៅនៅទីក្រុង ហូស្ដុន និងក្រោយមក រស់ក្នុងទីក្រុង Miami ។ លោក Bezos បានបញ្ចប់ការសិក្សា នៅក្នុងសាកលវិទ្យាល័យ Princeton នៅក្នុងអំឡុងឆ្នាំ១៩៨៦ ដោយទទួលបានសញ្ញាបត្រផ្នែកវិស្វកម្មអេឡិចត្រូនិក និងវិទ្យាសាស្រ្ដកុំព្យូទ័រ។ ក្រោយមក លោកបានទៅបម្រើការងារ នៅក្នុងក្រុមហ៊ុនភាគហ៊ុន Wall Street នៅក្នុងផ្នែកពាក់ព័ន្ធជាច្រើន ចន្លោះពីឆ្នាំ១៩៨៦ ដល់ដើមឆ្នាំ១៩៩៤។

រហូតមកដល់ចុងឆ្នាំ១៩៩៤ លោក Bezos បានបង្កើនក្រុមហ៊ុន Amazon នៅតាមផ្លូវពីទីក្រុងញូវយ៉កទៅកាន់ទីក្រុង Seattle ។ ក្រុមហ៊ុននេះ​បានចាប់ផ្ដើមបង្កើតការលក់ដូរ នៅតាមអនឡាញ ហើយចាប់តាំងពីពេលនោះមក ក៏ពង្រីកការលក់ដូរផលិតផល និងសេវាកម្មផ្សេងៗទៀត តាមបែបពាណិជ្ជកម្មអេឡិចត្រូវនិក។ បច្ចុប្បន្ន Amazon បានក្លាយជាក្រុមហ៊ុនដ៏ធំបំផុត នៅលើពិភពលោក ទាំងការលក់តាមអនឡាញដ៏ធំបំផុត, រកចំណូលបានច្រើនបំផុតតាមបណ្ដាញអ៊ីនធើរណេត និងជាក្រុមហ៊ុនផ្ដល់ជំនួយ ហើយសេវាកម្មហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដាញសាខារបស់ Amazon ។

បើទោះជាបច្ចុប្បន្ន នៅលើពិភពលោក រងការរាតត្បាតពីកូវីដ១៩ ហើយប្រទេសជាច្រើនត្រូវបិទ ដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវនេះក្ដី តែក្រុមហ៊ុន Amazon នៅតែមានលទ្ធភាពអាចរកប្រាក់ចំណូលកើនឡើងយ៉ាងច្រើន។ ដោយសារតែកំណើនប្រាក់ចំណូលបែបនេះ ទើបក្រុមហ៊ុន​ មានលទ្ធភាពជួលបុគ្គលិក រហូតដល់១៧៥ ០០០នាក់បន្ថែមទៀត។ ស្ថិតក្នុងអំឡុងពេលមានវិបត្ដិកូវីដ១៩នេះ លោក Jeff Bezos នាយកប្រតិបត្ដិអាម៉ាហ្សូន (CEO of Amazon) នៅតែមានឱកាសបង្កើនទ្រព្យសម្បត្ដិ បន្ថែម រហូតដល់ ៣៦,២ពាន់លានដុល្លារអាមេរិក លើទ្រព្យសម្បត្ដិរបស់គាត់ដែលមានស្រាប់ថែមទៀតផង៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9385412