Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះយោធា​ឥណ្ឌូនេស៊ី ​ជួបគ្រោះថ្នាក់ជាបន្តបន្ទាប់

នៅព្រឹកថ្ងៃទី​១៥ ខែមិថុនា យន្តហោះចម្បាំង Hawk 209​ របស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី​ បានធ្លាក់នៅក្នុងភូមិ Kubang Jaya ស្ថិតក្នុងស្រុក Kampar ខេត្ត Riau មានចម្ងាយពីកន្លែងចាប់ផ្តើមហោះហើរ​ ប្រហែល៥គីឡូម៉ែត្រ។

អ្នកនាំពាក្យកម្លាំងទាហានអាកាសឥណ្ឌូនេស៊ី លោក Fajar Adriyanto បានបញ្ជាក់ថា​យន្តហោះ​ Hawk 209​ ផលិតដោយប្រទេសអង់គ្លេស បានហោះហើរ ចេញពីទីតាំងទាហានអាកាស ក្នុងស្រុក Rusmin Nuryadin ខេត្ត Pekanbaru។ ចំណែកអាកាសយានិក​បានលោតឆត្រចេញទាន់ពេលវេលា​។ នៅពេលនេះ អាកាសយានិក​បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ​ Dr. Soekirman។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើង ក្រោយពេលឧទ្ធម្ភាគចក្រ Mi-7 របស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានធ្លាក់នៅ​​ Kendal ​ស្ថិតនៅភាគកណ្តាលខេត្តជ្វា បណ្តាលឲ្យទាហាន៥នាក់ស្លាប់ និង​៤នាក់រងរបួស​៕ ប្រែសម្រួលដោយ៖​​ MEO

from: https://tnaot.com/km/m/detail/article/9384824