ការចេញផ្សាយរបស់សារព័ត៌មាន Worldometers រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ជុំវិញពិភពលោក បានកើនឡើងដល់ ៨ ០០៧ ៨០៤ នាក់ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ ៤៣៥ ៨៥៥ នាក់បានបាត់បង់ជីវិត ។ ប៉ុន្តែអ្នកជំងឺ ៤ ១៣៤ ៨៧៤ នាក់បានជាសះស្បើយវិញផងដែរ ។
ប្រភពបន្តថា សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះធ្ងន់ជាងគេបំផុត ដោយមានអ្នកជំងឺឆ្លងសរុបជាង២,១លាននាក់ បាត់បង់ជីវិត ១១៧ ៨៥៨ នាក់ ៕