អ្នកកាសែតហ្វីលីពីនដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់រិះគន់មិនសំចៃមាត់ទៅលើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក Rodrigo Duterte នោះ កាលពីថ្ងៃទី១៥ ខែមិថុនា ត្រូវបានបញ្ជូនខ្លួនឡើងតុលាការដើម្បីចោទប្រកាន់ទោស ពីបទបង្ខូចកេរ្តា មបណ្តាញអ៊ីនធើណេត ហើយអាចប្រឈមនឹងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយ:ពេល៦ឆ្នាំ។
អ្នកកាសែត ឈ្មោះ Maria Ressa អាយុ៥៦ឆ្នាំ ជាម្ចាស់គេហទំព័រ Rappler ផងនោះ ជាគោលដៅស៊ើបអង្កេតច្រើនករណីពីសំណាក់អាជ្ញាធរហ្វីលីពីន ក្រោយពីការចុះផ្សាយអត្ថបទរិះគន់គោលនយោបាយរដ្ឋាភិបាលរបស់ប្រធានាធិបតី Rodrigo Duterte ក៏ដូចជារិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន ។
ប្រភពព័ត៌មានហ្វីលីពីនបានផ្សាយថា អ្នកកាសែត Maria Ressa អាចប្រឈមទៅនឹងការជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ។ ប៉ុន្តែការសម្រេចក្តីចុងក្រោយគឺមិនទាន់ត្រូវបានតុលាការធ្វើឡើងនៅឡើយទេ ។
រដ្ឋាភិបាល Duterte បានប្រកាសថា សំណុំរឿងមួយនេះ មិនមែនជាហេតុផលនយោបាយអ្វីទេ ហើយថា អាជ្ញាធរត្រូវតែអនុវត្តច្បាប់ទម្លាប់ សូម្បីជាអ្នកកាសែតក៏ដោយ ៕ ប្រែសម្រួលដោយ៖ thach yat