
នៅថ្ងៃទី១៥ ខែមិថុនានេះ ប្រភពពីទីភ្នាក់ងារផលិតកម្ម KONNECT Entertainment បានបញ្ជាក់ថា លោក Kang Daniel នឹងមានបទចម្រៀងថ្មី សម្រាប់រឿងភាគកូរ៉េ “Backstreet Rookie” ដែលនឹងមានការចាក់ផ្សាយរៀងរាលថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងសប្តាហ៍នេះ ។
នេះជាលើកទីមួយហើយដែល Kang Daniel មានបទចម្រៀងសម្រាប់រឿងភាគនេះ។ ដូច្នេះអ្នកគាំទ្រអាចទន្ទឹងរង់ចាំ ដើម្បីដឹងបទចម្រៀងប្រភេទណាដែលគាត់នឹងចេញក្នុងរឿងនេះ។
គួរបញ្ជាក់ដែរថា រឿង “Backstreet Rookie” គឺជារឿងកំប្លែងបែបរ៉ូមែនទិកនៅក្នុងហាងមួយកន្លែង ដែលសម្តែងដោយ លោក Chang Wook និងកញ្ញា Kim Yoo Jung នឹងចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែមិថុនា ។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi