Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Solskjaer នឹងផ្ដល់ឱកាសឲ្យ Sanchez នៅ Man Utd រដូវកាលក្រោយ ប៉ុន្ដែបានត្រឹមលេងក្នុងតំណែងនេះប៉ុណ្ណោះ

លោក Ole Solskjaer នឹងផ្ដលឱកាសឲ្យ Alexis Sanchez បង្ហាញសមត្ថភាពជាថ្មីនៅក្នុងក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយ ប៉ុន្ដែរូបគេបានត្រឹមតែលេងក្នុងតំណែងជាកីឡាករបម្រុងប៉ុណ្ណោះ។

កីឡាករសញ្ជាតិឈីលីរូបនេះ ត្រូវបានក្លឹបឲ្យ Inter Milan ខ្ចីជើងតាំងពីដើមរដូវកាលមកម្ល៉េះ ក្រោយពីបង្ហាញទម្រង់លេងមិនល្អឲ្យក្រុមកាលពីរដូវកាលមុន ដោយអាចស៊ុតបញ្ចូលទី១គ្រាប់គត់ក្នុងលីគ។

Sanchez ក៏បានបង្ហាញខ្លួនផងដែរក្នុងតង់ទី២ នៃជំនួបដែល Inter Milan បានត្រឹមស្មើ Napoli ១-១ ធ្លាក់ក្នុងពានរង្វាន់ Coppa Italia កាលពីថៃ្ងសៅរ៍កន្លងទៅ។

បើតាម Dailymail បានចុះផ្សាយថា Ole មិនទាន់ដាច់ចិត្ដលក់ Sanchez តែម្ដងទេ ដោយលោកនឹងផ្ដល់ឱកាសឲ្យអតីតកីឡាកររបស់ Arsenal នេះ បញ្ចេញសមត្ថភាពសាជាថ្មី ប៉ុន្ដែរូបគេនឹងលេងក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9384525