Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនព្រមានដាក់ទណ្ឌកម្មកូរ៉េខាងត្បូង​ ប្រសិនបើទៅចូលរួមកិច្ចប្រជុំនៅអាមេរិក

កន្លងមក ចិនបានដាក់ទណ្ឌកម្មទៅលើ​កូរ៉េខាងត្បូង ព្រោះតែប្រទេសនេះអនុញ្ញាតឲ្យអាមេរិក​បំពាក់មីស៊ីលការពារនៅលើទឹកដីនោះ ដែលមានគោលដៅមកលើចិន ដូចអាមេរិកដាក់អាវុធ នៅតំបន់អឺរ៉ុប សំដៅទៅលើប្រទេសរុស្ស៊ី​ អ៊ីចឹងដែរ។

នៅពេលនេះ ប្រធានាធិបតីអាមេរិក ​បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យទៅចូលរួម​កិច្ចប្រជុំ ​​​G-7 ដោយ​បើកទូលាយ​ ដែលជាសកម្មភាពត្រូវបានចិនចាត់ទុកថា អាមេរិកកំពុងតែកៀរគរប្រទេស​មាន​សេដ្ឋកិច្ចរីកចម្រើន ដើម្បីដាក់គំនាបមកលើចិន ដោយអាមេរិក​ម្នាក់ឯង មិនអាចធ្វើអ្វីចិនបានឡើយ។

កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោម៤ប្រទេសដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ G-7 បើកទូលាយ នៅចុងឆ្នាំនេះ ដោយមានទាំងប្រទេសឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី ផងដែរ។ សកម្មភាពខាងលើរបស់លោក ត្រាំ ត្រូវបានគេចាត់ទុកថា ជាសកម្មភាព ដើម្បីបង្កើតសម្ពន្ធមិត្តសេដ្ឋកិច្ចឲ្យកាន់តែច្រើន ដើម្បីប្រឆាំងនឹងចិន។

សារព័ត៌មាន South China Morning Post បានដកស្រង់សម្តីរបស់លោក Ji-Young Lee អ្នកឯកទេសវិភាគស្តីពីបញ្ហាឧបទ្វីបកូរ៉េ មកពីមជ្ឈមណ្ឌល Rand Corporation បានបញ្ជាក់ថា « សកម្មភាពខាងលើ​របស់លោក ត្រាំ ក្នុងការអញ្ជើញមេដឹកនាំកូរ៉េខាងត្បូង ទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន គឺដើម្បីបញ្ជាក់ប្រាប់ចិនថា កូរ៉េខាងត្បូងក៏ជាសមាជិកក្នុងសម្ពន្ធមិត្តអន្តរជាតិ ដឹកនាំដោយអាមេរិក ក្នុងការ​រៀបចំសន្តិសុខសណា្តប់ធ្នាប់ នយោបាយ សេដ្ឋកិច្ច នៅលើពិភពលោក ដែរ។ សកម្មភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំ កើតឡើង ចំពេលចិន និងអាមេរិក កំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។

កូរ៉េខាងត្បូង ជាសម្ពន្ធមិត្តយោធាដ៏សំខាន់ជាមួយអាមេរិក។ ប៉ុន្តែប្រទេសនេះក៏ជាសម្ពន្ធមិត្តសេដ្ឋកិច្ចធំបំផុត មិនអាចខ្វះបានជាមួយចិន។ ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី នាពេលកន្លងមក មានដល់ទៅ ២៤៤,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩៕ ប្រែសម្រួលដោយ៖

from: https://tnaot.com/km/m/detail/article/9384474