Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើយើងអាចស្វែងរកសក្តានុពលដោយរបៀបណា?

តើអ្នកធ្លាប់មានមន្ទិលលើខ្លួនងទេថាអ្នកអាចធ្វើអ្វីបានខ្លះ?​ តើកម្រិតសមត្ថភាពរបស់អ្នកមានកម្រិតណា? តើអ្នកអាចទាញយកសក្តានុពលដែលមាននៅក្នុងខ្លួនរបស់អ្នកមកប្រើប្រាស់បានដែរឬទេ? ​ហើយអ្នកអាចប្រើប្រាស់វាអោយអស់លទ្ធផលបានហើយឬនៅ? ប្រសិនបើអ្នកមានចម្ងល់តែមិនទាន់មានចម្លើយអត្ថបទខាងក្រោមនេះនិងប្រាប់អ្នកពី4ចំណុចសំខាន់ក្នុងការស្វែងរកនិងប្រើប្រាស់សក្តានុពលនៅក្នុងខ្លួនរបស់អ្នក

១ ពិចារណាលើតម្លៃស្នូលរបស់អ្នក

ដើម្បីដឹងពីសក្តានុពលរបស់អ្នកអ្នកត្រូវដឹងពីតម្លៃស្នូលរបស់អ្នកជាមុន តម្លៃស្នូលគឺជាគោលជំហរឬគោលគំនិតរបស់អ្នកនៅពេលធ្វើសេចក្តីសម្រេចចិត្ត។ឧទាហរណ៍ នៅពេលអ្នកជួបប្រទះបញ្ហាឬឧបសគ្គតើអាកប្បកិរិយាដែលអ្នកសម្តែងចេញមានលក្ខណ:ដូចម្តេច? តើអ្នកមានការរុញរាឬអ្នកហ៊ានតតាំងជាមួយបញ្ហា? តើអ្នកនិងដោះស្រាយបញ្ហានេះដោយរបៀបណា? នេះហើយគឺជាតម្លៃស្នូល។ ការដឹងពីតម្លៃនេះអាចអោយអ្នកយល់ច្បាស់ពីខ្លួនឯង​និងពិភពលោកដែលនៅជុំវិញអ្នក។ ការសិក្សាបានបង្ហាញថាការដឹងពីតម្លៃស្នូលរបស់ខ្លួនងនិងធ្វើអោយជីវិតអ្នកកាន់តែមានន័យ។ 

 ២.ចាកចេញពីរង្វង់ដែលអ្នកកំពុងនៅ (Comfort Zone)

តើអ្នកមិនទាន់រកឃើញសក្តានុពលភាពរបស់ខ្លួនមែនឬទេ? សាកចាកចេញពីរង្វង់ដែលអ្នករស់នៅសាកល្បងធ្វើអ្វីដែលថ្មី ប្រកួតប្រជែងខ្លួនឯង រៀនពីមជ្ឈដ្ឋានជុំវិញខ្លួន ។ ពិតមែនហើយថាវាមិនមែនជារឿងងាយស្រួលទេដែលអ្នកត្រូវឈានជើងចេញពីរង្វង់ដែលអ្នកនៅប៉ុន្តែជួនកាលអ្នកអាចរកឃើញសក្តានុពលរបស់ខ្លួនពេលដែលអ្នកស្ថិតនៅក្នុងបរិស្ថានមួយថ្មីព្រោះថាបរិស្ថានថ្មីនោះបានបង្រៀនអោយអ្នកចេះសម្របខ្លួន។ ឧទាហរណ៍ អ្នកភ័យខ្លាចក្នុងការឡើងនិយាយជាសាធារណៈតែអ្នកសម្រេចថាអ្នកនិងជំនះភាពភ័យខ្លាចអោយបានដោយអ្នកហ៊ានបញ្ចេញមតិឬនិយាយទៅកាន់សាធារណជន នេះហើយជាការចាកចេញពីរង្វង់ដែលអ្នកនៅតែវាតម្រូវអោយអ្នកមានភាពក្លាហាននិងជឿទុកចិត្តលើខ្លួនឯង។

៣. បង្កើតគោលដៅក្នុងជិវិតរបស់អ្នក

ការដឹងថាខ្លួនឯងចង់បានអ្វី? មានបំណងប្រាថ្នាអ្វីដែលខ្លួនឯងចង់សម្រេច? ហើយមានតម្រូវការអ្វីខ្លះ? គឺជារឿងមួយដ៍សំខាន់ក្នុងឆាកជីវិតនេះ។ ការកំណត់គោលដៅច្បាស់លាស់ក្នុងជីវិតប្រៀបដូចជាកត្តាលីករមួយដែលជួយក្នុងការពន្លឿនសក្តានុពលរបស់អ្នក ព្រោះថាពេលដែលអ្នកមានគោលដៅក្នុងជីវិតច្បាស់លាស់អ្នកនិងដឹងថាអ្នកត្រូវធ្វើអ្វីខ្ លះហើយអ្នកនិងចាប់ផ្តើមតម្រង់ទិសឆ្ពោះទៅរកគោលដៅរបស់អ្នក នៅពេលនោះហើយដែលអ្នកនឹងផ្តើម”ធ្វើសកម្មភាព”ដែលត្រូវប្រើប្រាស់សក្តានុពលភាពនិងធនធានដែលមាននៅក្នុងខ្លួនអោយអស់ពីលទ្ធភាពដើម្បីសម្រេចបានគោលបំណងនោះ។

៤.ផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក

ការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក គឺជាវិធីសាស្ត្រមួយដែលអាចអោយអ្នករកឃើញសក្តានុពលភាពដែលមាននៅក្នុងខ្លួនអ្នកបាន។ឧទាហរណ៍ អ្នកបានដាក់ពាក្យប្រឡងយកអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសប៉ុន្តែអ្នកមិនបានប្រឡងជាប់ឡើយផ្នត់គំនិតរបស់មនុស្សជាច្រើនយល់ថាខ្លួនឯងជាជនបរាជ័យហើយបោះបង់ចោលក្តីស្រម៉ៃរបស់ខ្លួន តែបើអ្នកមានផ្នត់គំនិតវិជ្ជមាន (growth mindset) នោះអ្នកមិនផ្តលទារុណលើខ្លួនឯងឡើយហើយនិងរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីសម្រេចវា។ ភាគច្រើនមនុស្សតែងតែគិតអវិជ្ជមានលើខ្លួនឯង នៅពេលជួបប្រទះបញ្ហា សាកល្បងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនឯង ប្រកាន់យកគំនិតវិជ្ជមានពេលនោះដែរ  ដែលអ្នកអាចរកឃើញសក្តានុពល  ដោយហេតុថាអ្នកបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងដើម្បីសម្រេចបានជោគជ័យ។

សរុបសេចក្តីមកប្រសិនបើអ្នកចង់រកឃើញសក្តានុពលភាពក្នុងខ្លួនរបស់អ្នក។ អ្នកគួរគប្បីសាកល្បងអនុវត្តចំនុចទាំងបួននេះ ព្រោះថាពេលដែលអ្នករកឃើញនូវសក្តានុពលក្នុងខ្លួនអ្នក នោះអ្នកនិងយល់ពីខ្លួនឯងដែលវាអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនជាពិសេសនៅលើវិថីអាជីពនាពេលអនាគត។

អត្ថបទដោយសមាជិកProject Inspire៖ ស៊ំ ពេជ្រកណ្ណិកា

from: https://tnaot.com/km/m/detail/article/9384284