
អ្នកនិយមលេងអ៊ីនធើណិតបានជ្រើសរើសយក Jimin សមាជិកក្រុមតារាចម្រៀង BTS ជាតារាដែលពួកគេគិតថា ដែលពេញចិត្តជាមួយការងាររបស់គាត់នាពេលបច្ចុប្បន្ននេះ ។
ភ្នាក់ងារ DC Inside បានធ្វើការស្ទង់មតិចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី១៣ ។ Jimin ទទួលបាន ២៤៥៨សម្លេង លើសម្លេងសរុប ៦ ៨៧៧ ស្មើនឹង ៣៥.៧% ដែលឈរនៅចំណាត់ថ្នាក់លេខ១ ។ Yunho សមាជិកក្រុម TVXQ បានឈរនៅលេខ២ ជាមួយនឹងសម្លេងឆ្នោត ២ ០៥៣សម្លេង ស្មើនឹង ២៩.៩% នឹង Kim Sung Joo បានឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសម្លេងគាំទ្រ ៥៦៨សម្លេង ស្មើនឹង ៨.២% ។
ចំណាត់ថ្នាក់ផ្សេងទៀតរួមមាន Yoo Jae Suk, Jo Jung Suk និង Hyeri សមាជិកក្រុម Girl’s Day ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop