តារាវិទូរូបវិទ្យា មកពីសាកលវិទ្យាល័យកូឡុំបៀ ឈ្មោះ Brian Metzger បានណែនាំថា រលកវិទ្យុសកម្មឆាប់រហ័ស (FRBs) ច្រើនប្រភេទ អាចត្រូវពន្យល់បានដោយ “ប្រភេទមេដែកផ្សេងៗគ្នា” ។
យោងតាមការផ្សាយរបស់ទស្សនាវដ្តី Quanta បានបញ្ជាក់ថា ការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឡើងដោយក្រុមតារាវិទូ កាលពីដើម ឆ្នាំ២០២០នេះ បានបង្ហាញឱ្យមនុស្សរាល់គ្នាឃើញនូវប្រភពរលកវិទ្យុសកម្មឆាប់រហ័ស (FRBs) ។
តាមប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បញ្ជាក់ថា ការរកឃើញស្ថិតនៅក្នុងសំណួរនេះ ត្រូវបានធ្វើឡើង កាលពីខែមេសា ឆ្នាំ២០២០ នៅពេលដែលក្រុមពិសោធន៍ផែនទីអាំងតង់ស៊ីតេអ៊ីដ្រូសែនកាណាដា (CHIME) បានប្រទះឃើញពន្លឺភ្លឺ នៅជិតផែនដីរបស់យើង ។
លោក Paul Scholz សមាជិកក្រុម CHIME និងជាតារាវិទូ នៅសាកលវិទ្យាល័យតូរុនតូ បានថ្លែងថា “វាបំភ្លឺកែវពង្រីករបស់យើងដូចជាដើមឈើណូអែល” ។
នៅពេលតារាវិទូ ជុំវិញពិភពលោក បានដឹងអំពីការអភិវឌ្ឍនេះ បុគ្គលិកវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រនីញ៉ា (Caltech)បានពន្យល់ទិន្នន័យពីកែវយឺតរបស់ពួកគេផ្ទាល់ និងបានបញ្ជាក់ថា រលកស្ថិតនៅក្នុងសំណួរនោះ គឺពិតជាអាចប្រៀបធៀបទៅនឹងរលកវិទ្យុសកម្មឆាប់រហ័ស ដែលកំពុងចេញពីខាងក្រៅកាឡាក់ស៊ីរបស់យើង ។
ក្រោយមកទៀត ការស្រាវជ្រាវជាបន្តបន្ទាប់ បានលើកឡើងថា តាមពិតទៅ សញ្ញាបែបនេះអាចត្រូវបញ្ចេញដោយមេដែក ហើយដែលប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា “ ការរកឃើញសំណាងតែមួយ” ហាក់ដូចជាបានជួយដោះស្រាយអាថ៌កំបាំងរបស់រលកវិទ្យុសកម្មឆាប់រហ័ស (FRBs)នោះ ។
លោក Jason Hessels មកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវតារាសាស្ត្រវិទ្យុសកម្មហូល្លង់ និងសាកលវិទ្យាល័យអាំស្ទែដាំបានបញ្ជាក់ថា វាមិនញឹកញាប់ទេ ដែលអ្នកទទួលបានតម្រុយមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ ។ វាហាក់ដូចជាអាចដោះស្រាយបានភ្លាមៗផងដែរ ។ ជាធម្មតា យើងកំពុងតែជួបបញ្ហាដែលផ្ទុយពីការធ្វើឲ្យមានការរីកចម្រើនទៅមុខ ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្តី Quanta បានចង្អុលបង្ហាញថា ព្រឹត្តិការណ៍តែមួយ ពិតជាមិនអាចបញ្ជាក់បានថា រលកវិទ្យុសកម្មឆាប់រហ័ស (FRBs) សុទ្ធតែត្រូវបានផលិតឡើងដោយមេដែកនោះទេ ។ យ៉ាងណាក៏ដោយ តារាវិទូ Brian Metzger បានជំរុញថា រលកវិទ្យុសកម្មឆាប់រហ័សច្រើនប្រភេទអាចត្រូវបានពន្យល់ដោយ«ភាពខុសប្លែកគ្នានៃមេដែក» ៕ ប្រែសម្រួលដោយ៖ thach yat