Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lockheed Martin ឈ្នះការដេញថ្លៃ១ពាន់លានដុល្លារ ផលិតមីស៊ីល Patriot ឲ្យសម្ព័ន្ធមិត្តទាំង៧ របស់អាមេរិក

ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានឈ្នះការដេញថ្លៃ​​​ទឹកប្រាក់​១ពាន់លានដុល្លារ​អាមេរិក ​​​សម្រាប់ផលិត​ប្រព័ន្ធមីស៊ីលទំនើបផុតលេខ​ Patriot​ដើម្បីផ្គត់ផ្គង់ឲ្យដល់​សម្ពន្ធមិត្ត​ចំនួន​៧​ប្រទេស ​របស់​សហរដ្ឋអាមេរិក ។ 

ក្រសួងការពារជាតិអាមេរិកបានប្រកាសថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ Lockheed Martin បានឈ្នះទឹកប្រាក់ជាង១ពាន់លានដុល្លារ​ ក្នុងគម្រោងផលិតកាំជ្រួចមីស៊ីល​លក់ទៅឲ្យប្រទេសសម្ព័ន្ធមិត្ត ។  

សេចក្តីថ្លែងការណ៍​កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា សារជីវកម្ម Lockheed Martin បានឈ្នះ​​កិច្ចសន្យា​ក្នុងទំហំទឹកប្រាក់ $1,042,250,000 សម្រាប់​រាល់បច្ចេកទេស, ផែនការ, គ្រប់គ្រង, ផលិត និង​សាកល្បង​ប្រព័ន្ធមីស៊ីល Patriot ដើម្បីផ្គត់ផ្គង់​ទៅដល់ប្រទេស​សម្ពន្ធមិត្ត​សហរដ្ឋអាមេរិក​ចំនួន​៧ ។ 

ប្រភពបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល​ទាំងនោះ​នឹងលក់​ ស្ថិតនៅក្រោម​កម្មវិធីលក់​អាវុធ​យុទ្ធ​ភ័ណ្ឌ​ឲ្យកងកម្លាំងយោធា​បរទេស​ ទៅឲ្យប្រទេស​​បារ៉ែន, អាល្លឺម៉ង់, ប៉ូឡូញ, កាតា, រ៉ូម៉ានី, កូរ៉េខាងត្បូង និងអារ៉ាប់រួម ដែលជាសម្ពន្ធមិត្ត​របស់អាមេរិក ​។ 

កាលបរិច្ឆេទ​បញ្ចប់​គម្រោង​នេះ ​អាច​រហូតទៅដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៤ ។ 

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនអវកាសយក្សមួយនេះ ក៏បានទទួលទឹកប្រាក់ប្រហែល៩០០លានដុល្លារ ដើម្បីផលិតឧទ្ធម្ភាគចក្រប្រយុទ្ធតាមសមុទ្រចំនួន២១គ្រឿងឲ្យប្រទេសឥណ្ឌា និង៣ គ្រឿងឲ្យដល់កងទ័ពជើងទឹកអាមេរិក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9383764