Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានការណីឆ្លងកូវីដ​១៩ថ្មី ៥០ នាក់ភាគច្រើននៅទីក្រុងប៉េកាំង​

គណៈកម្មការសុខាភិបាល​ជាតិ​(NHC) របស់ចិន​បានប្រកាសថាមានករណីឆ្លងកូវីដ​១៩ ថ្មីដល់ទៅ ៤៩ នាក់​នៅថ្ងៃទី​១៥ ខែមិថុនា ​ក្នុងនោះមាន ៣៦ករណីក្នុងទីក្រុងប៉េកាំង​​ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ​១៩ជាលើកទីពីរ ។

ជាមួយគ្នានេះក្រសួងសុខាភិបាលចិន បានអំពាវនាវ​ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងរាលដាលជាលើកទីពីរ​។

ជាមួយគ្នានេះដែរ  ជើងហោះហើររវាងក្វាងចូវ និង​ Dhaka ​ប្រទេសបង់ក្លាដែស ត្រូវបានផ្អាករយៈពេល​៤សប្តាហ៍​ក្រោយពីមានករណីឆ្លងកូវីដ​-១៩ រហូតដល់ទៅ​១៧នាក់ ក្នុងជើងហោះហើរកាលពីថ្ងៃទី១១ ខែមិថុនា​។

ព័ត៌មានខាងលើទទួលបានពី​ នាយកដ្ឋានគ្រប់គ្រង​អាកាសចរណ៍ចិន (CAAC) ដែលបានប្រកាសនៅថ្ងៃទី​១៤ ខែមិថុនា ។​នៅពេលនេះជើងហោះហើរ CZ392 របស់ក្រុមហ៊ុនអាកាសចរណ៍​ China Southern Airlines ​ដែលហោះហើរទៅកាន់ប្រទេសបង់ក្លាដែសត្រូវផ្អាក​រយៈពេល​៤សប្តាហ៍។

កន្លងមក (CAAC) បានអនុញ្ញាតឲ្យតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ​ ប៉ុន្តែ​រាល់ការហោះហើរ បើនៅលើយន្តហោះនោះរកឃើញមានអ្នកឆ្លងកូវីដចាប់ពី​៥នាក់ឡើង នឹងត្រូវផ្អាកការហោះហើរ ហើយប្រសិនបើមានអ្នកឆ្លងលើសពី​១០នាក់ឡើងនឹងត្រូវផ្អាករយៈពេល​១ខែ​។

ផ្ទុយទៅវិញ​ប្រសិនបើ​ជើងហោះហើរណា មិនមានអ្នកឆ្លង ក្នុងរយៈពេល​៣សប្តាហ៍ និឹងទទួលបានការអនុញ្ញាតឲ្យបង្កើនការហោះហើរ​ច្រើនជាងមុន។ នៅថ្ងៃទី​១៤ ខែមិថុនា ​គណៈកម្មការសុខាភិបាលចិន បានប្រកាសថា​ បានរកឃើញករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅ​៥៧នាក់ នៅថ្ងៃទី​១៣ ខែមិថុនា៕ ប្រែសម្រួលដោយ៖  MEO

from: https://tnaot.com/km/m/detail/article/9383731