Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គួរឲ្យគោរព! Digeo Costa អបអរគ្រាប់បាល់របស់ខ្លួនដោយលើកអាវកីឡាការិនីម្នាក់ ដោយសារមូលហេតុនេះ

Diego Costa បានធើ្វការលើកអាវកីឡាការិនីរបស់ Atletico Madrid បន្ទាប់ពីស៊ុតបញ្ចូលទី១គ្រាប់ជួយក្រុមឲ្យតាមស្មើក្រុម Athletic Bilbao កាលពីថៃ្ងអាទិត្យកន្លងទៅ។

Costa អបអរគ្រាប់បាល់ដោយលើកអាវកីឡាការិនី Virginia Tottecilla បន្ទាប់ពីរូបនាងមានជំងឺដុំដាច់ក្នុងខួរក្បាល។

កាលពីខែមុន Tottecilla ត្រូវបានបង្ខំចិត្ដចាកចេញពីក្រុមមួយរយៈដើម្បីធើ្វវះកាត់យកដុំសាច់នោះចេញពីខួរក្បាលរបស់នាង។

ក្នុងទំព័រ Twitter របស់ Tottecilla ក្រោយពីបានឃើញទង្វើរបស់ Costa ធើ្វបែបនេះ រូបនាងបានសរសេរថា៖ «ខ្ញុំគ្មានពាក្យនឹងថ្លែងនោះទេ…អ្នកពិតជាអស្ចារ្យណាស់!! អរគុណចេញពីបេះដូងរបស់ខ្ញុំ!!»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9383661