ករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង ១០និង៥៤នាទី ថ្ងៃទី២២ ខែសីហានេះ ស្ថិតនៅក្រុម១១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សាងសងពីឈើ ប្រកស័ង្កសី ជញ្ជាំងបាំងដោយក្តារ បាតក្រោមចាក់សាប ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយមុននេះបន្តិច ។
ផ្ទះខាងលើជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ងូវ មុំ ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅក្រុម៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បង្កដោយឈ្មោះ អិន រ័ត្នធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ។
ចំពោះមូលហេតុ បើតាមសំដីអ្នកជិតខាង គឺឈ្មោះ អិន រត្ន័ធា ជាកូនម្ចាស់ផ្ទះ តែងតែព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើក (សតិមិនល្អ) ។
ដោយឡែកប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០២ រថយន្ត ពន្លត់បានទាំងស្រុង ។
ចំណែកការខូចខាតទ្រព្យសម្បត្តិ: ផ្ទះមួយខ្នងបានឆេះទាំងស្រុង ។ ដោយឡែក ឈ្មោះ អិន រ័ត្នធា ជាជនបង្កត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីសួរនាំ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព