ស៊ុតបញ្ចូលទី១គ្រាប់យប់មិញក្នុងជ័យជម្នះរបស់ Real Madrid ទៅលើក្រុម Eibar ដោយលទ្ធផល ៣-១ ធើ្វឲ្យ Sergio Ramos គិតត្រឹមពេលនេះអាចស៊ុតបញ្ចូលទីច្រើនជាងកីឡាករទាំងអស់ក្នុងក្រុម (៣គ្រាប់) ក្នុងឆ្នាំ២០២០។
៣គ្រាប់របស់ក្រុមដឹកនាំដោយលោក Zidane រកបានដោយ Toni Kroos នាទីទី៤, Ramos នាទីទី៣០ និង Marcelo នាទីទី៣៧ ខណៈ១គ្រាប់សងវិញរបស់ក្រុមភ្ញៀវរកបានដោយ Bigas នាទីទី៦០។
លទ្ធផលនេះបានធើ្វឲ្យ Real Madrid បន្ដតាមពីក្រោយ Barcelona ដែលជាក្រុមស្ថិតនៅកំពូលតារាងចំនួន២ពិន្ទុ៕
ប្រភព៖ Dailymail