Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្វឹកជម្រើសជាតិអង់គ្លេសចង់ឃើញ Sanchoលេងនៅ Premier League

គ្រូបង្វឹកធំក្រុមជម្រើសជាតិអង់គ្លេស លោក Southgate បានថ្លែងប្រាប់ទៅសារព័ត៌មានអោយដឹងអំពីបំណងរបស់គាត់ដោយចង់ឃើញJadon Sancho ដែលកំពុងលេងនៅ Bundesliga មកលេងនៅប្រទេសអង់គ្លេសវិញ។

លោកថ្លែងថា៖ “វាមិនមានជាបញ្ហាអ្វីទេសម្រាប់យើង បើគាត់បន្តលេងនៅ Dortmund ទៀត។ តែប្រសិនបើគាត់លេងនៅ Premier Leagueយើងនឹងបានឃើញគាត់នៅមជ្ឈដ្ឋានមួយផ្សេងទៀត ហើយយើងដឹងអំពីកម្រិតនៃ ការសម្របខ្លួនរបស់គាត់ទៅមជ្ឈដ្ឋានថ្មីនោះ។”

លោកបន្តថា៖ “ច្បាស់ណាស់! Premier League នឹងអោយការប្រកួតប្រជែងទៅគាត់ខ្លាំងជាងមុន គុណភាពលីគក៏ល្អជាងមុនដែរ។” គួររម្លឹកផងដែរថាSancho មានពាក្យចចាមរ៉ាមច្រើនអំពីការចង់បានគេរបស់ក្លឹបលីគអង់គ្លេសកំពូលៗ ហើយគេរំពឹងថា Sancho នឹងចាកចេញពី Dortmundនៅរដូវក្តៅខាងមុខនេះ។

from: https://tnaot.com/km/m/detail/article/9383529