Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៤ វិធីចាប់ផ្តើមអាជីពថ្មីទាំងស្រុងសម្រាប់អ្នកដែលមិនមានភាពក្លាហាន !

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ការងារ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក ។ វិស័យ​ដែល​ធ្លាប់តែ​លូតលាស់​យ៉ាង​ខ្លាំង​បែរជា​ចាប់ផ្តើម​បញ្ឈប់​បុគ្គលិក ឬ​កាត់​ប្រាក់ខែ​បុគ្គលិក​ជាដើម ។ សម្រាប់​អ្នក​ដែល​នៅ​មានការ​ងារ​ធ្វើ ពួក​គេ​ក៏​ជួប​នូវ​បរិស្ថាន​ការងារ​ថ្មី ព្រមទាំង​ត្រូវ​បង្ខំចិត្ត​ពន្យា​ពេល​សម្រេច​គោលដៅ​ផ្សេង​ៗ​ដែល​បាន​កំណត់​ពី​មុន​មក​ដែរ ។

យ៉ាងណា​ក្តី សម្រាប់​អ្នក​ដែល​មានគំនិត​ចង់​ផ្លាស់​ប្តូរ​អាជីព​ទាំងស្រុង​តែ​មិន​ទាន់​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឈាន​ជំហាន​ដំបូង​នោះ អ្នក​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​បាន ៖

១. តើ​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ពី​ណា​មក?

អ្នកជំនាញ​មក​ពី Careershifters បាន​ផ្តល់​យោបល់​មក​ថា​អ្នក​គួរតែ​រក្សា​ស្មារតី​ឲ្យ​បាន​មោះមុត ហើយ​វា​អាច​ចាប់ផ្តើម​ពី​ការ​ធ្វើ​អ្វី​តូច​ៗ​បន្តិច​ម្តង​ៗ ។ អ្នក​អាច​ចំណាយពេល ១០​នាទី​ជា​រៀងរាល់ថ្ងៃ ឬ​ពេលបាយ​ថ្ងៃត្រង់​ដើម្បី​ផ្ញើ​អ៊ីមែល​ទៅ​កាន់​មនុស្ស​ដែល​ធ្វើការ​ក្នុង​វិស័យ​ដែល​អ្នក​ចាប់អារម្មណ៍ ឬ​អ្នក​អាច​រក​ឱកាស​ផ្សេង​ៗ​លើ​អ៊ី​ន​ធើ​ណែ​ត​បាន ។

២. តើ​ខ្ញុំ​អាច​ធ្វើ​វា​បាន​ទេ?

ការ​ផ្លាស់​ប្តូរ​អាជីព​មាន​ន័យ​ថា​ប្រាក់​ចំណូល​របស់​អ្នក​ក៏​អាច​ត្រូវ​បាន​ប៉ះពាល់​ដែរ ។ អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ក្នុង​ការ​ចាប់ផ្តើម​ពី​ចំណុច​ដំបូង ។ ដោយហេតុ​ដូចនេះ​អ្នក​អាច​ធ្វើការ​ស្រាវជ្រាវ​ពី​ប្រាក់ខែ​ដែល​អ្នក​អាច​នឹង​ទទួល​បាន​ពី​អាជីព​ថ្មី​របស់​អ្នក និង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​តាម​នោះ ។

៣. តើ​ធ្វើ​យ៉ាងដូចម្តេច​ទើប​ខ្ញុំ​អាច​ដឹង​ពី​អាជីព​ដែល​ស័ក្តិសម​នឹង​ខ្ញុំ?

អ្នក​មិន​ចាំបាច់​គិត​ច្រើន​ពី​ការងារ​ដែល​ស័ក្តិសម​នឹង​អ្នក​បំផុត​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ទាក់ទង​ទៅ​មនុស្ស​ដែល​ធ្វើការ​ក្នុង​វិស័យ​ដែល​អ្នក​ចាប់អារម្មណ៍​ដើម្បី​ដឹង​ថា ការងារ​របស់​ពួក​គេ​មាន​លក្ខណៈ​យ៉ាងដូចម្តេច​មុន​នឹង​សម្រេចចិត្ត​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នោះ ។

៤. តើ​ខ្ញុំ​ត្រូវ​រៀន​សា​ដើម​វិញ​ទេ?

ពេល​ដែល​អ្នករក​បានការ​ងារ​ដែល​អ្នក​ស្រលាញ់​ហើយ អ្នក​អាច​ព្យាយាម​ស្រាវជ្រាវ​ពី​ជំនាញ​ដែល​អ្នក​ត្រូវការ​ដើម្បី​បំពេញ​តួនាទី​ទាំងនោះ ។ អ្នក​អាច​រៀន​លើ​អ៊ី​ន​ធើ​ណែ​ត​បាន តែ​ក្រុមហ៊ុន​ជា​ច្រើន​ក៏​អាច​បង់​ថវិកា​ឲ្យ​អ្នករៀន​វគ្គ​ខ្លី​ៗ​ដើម្បី​ពង្រឹង​ជំនាញ​ដែល​ចាំបាច់​ដែរ​ប្រសិនបើ​ពួក​គេ​គិត​ថា​អ្នកមាន​សក្តានុពល​សម្រាប់​ក្រុមហ៊ុន​ពួក​គេ ៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9615488