ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Diego Costa ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Atletico Madrid បានធ្វើរឿងពិសេសមួយ ក្រោយស៊ុតបញ្ចូលទីAthletic Bilbao កាលពីយប់មិញ។
រឿងពិសេសនោះគឺ Diego Costa បានអបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនជាមួយនឹងការលើកអាវ របស់កីឡាករស្រីម្នាក់ របស់ Atletico គឺកីឡាករVirginia Torrecilla ដើម្បីជាការលើកចិត្តកីឡាករនារីរូបនេះ ក្រោយពីបានវះកាត់ដុំសាច់ខួរក្បាលជោគជ័យកាលពីខែមុន។
នេះជារឿងដ៏គួរអោយសរសើរមួយរបស់ Diego Costa ដែលចូលរួមលើកទឹកចិត្តមិត្តរួមក្រុមតែមួយ និងក្នុងន័យកីឡាករបាល់ទាត់ដូចគ្នា។ គួរបញ្ជាក់ផងដែរថា លទ្ធផលបញ្ចប់នៃការប្រកួតនេះគឺ Atletico បានត្រឹមស្មើ1-1 ប៉ុណ្ណោះ។