Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លឹប Atlectico Madrid បានបំបែកកំណត់ត្រារបស់ក្លឹបខ្លួនក្រោយស្មើយប់មិញ

នាពាក់កណ្តាលខែមិថុនានេះ លីគបាល់ទាត់កំពូលៗរបស់អឺរ៉ុបៗបានចាប់ផ្តើមបន្តការប្រកួតរបស់ខ្លួនបណ្តើរៗហើយ ក្រោយមានការផ្អាកការប្រកួតក្នុងពេលដ៏យូរជាង៣ខែ ដោយសារតែវិបត្តិ Covid 19។ សប្តាហ៏នេះLa Liga ក៏បានចាប់ផ្តើមក្របខណ្ឌ័របស់ខ្លួនវិញផងដែរ ដែល ក្លឹប Atlectico Madrid ត្រូវជួបជាមួយ Athlectic Bilbao ក្រៅទឹកដី។

ជាលទ្ធផល Atlectico បានទទួលត្រឹម១ពិន្ទុដោយការប្រកួតបានបញ្ចប់ទៅត្រឹម1-1។ មួយគ្រាប់របស់ Bilbao រកបានដោយ Iker Muniain ឯមួយគ្រាប់របស់ Atlectico Madrid រកបានដោយ Diego Costa។ លទ្ធផលស្មើនេះបានធ្វើអោយ Atlectico បំបែកកំណត់ត្រាក្លឹបរបស់ខ្លួន ដោយស្មើប្រកួតច្រើនជាងគេនៃ La Ligaក្នុងប្រវត្តិសាស្រ្តក្លឹប គឺស្មើ១៣ប្រកួត។

គួរបញ្ជាក់ផងដែរថា Atlectico ធ្វើមិនល្អទេរដូវកាលនេះដោយរកបានត្រឹម ៤៦ពិន្ទុប៉ុណ្ណោះក្រោយការប្រកួត២៨លើក ដោយឈរត្រឹមលេខ៦នៃក្របខណ្ឌ័ La Liga។

 

from: https://tnaot.com/km/m/detail/article/9383510