លីគបាល់ទាត់កំពូលៗរបស់អឺរ៉ុបៗបានចាប់ផ្តើមបន្តការប្រកួតរបស់ខ្លួនបណ្តើរៗហើយ ក្រោយមានការផ្អាកការប្រកួតក្នុងពេលដ៏យូរជាង៣ខែ។ ថ្មីៗនេះ La Liga ក៏បានចាប់ផ្តើមក្របខណ្ឌ័របស់ខ្លួនវិញផងដែរ។
ក្លឹបអធិរាជស Real Madrid បានទទួលជ័យជំនះក្នុងលទ្ធផល 3-1 ទៅលើក្លឹប Eibar។ ៣ គ្រាប់របស់ Real Madrid រកបានដោយToni Kroos, Sergio Ramos, និង Marcelo។ ឯមួយគ្រាប់របស់ Eibar ត្រូវបានរកដោយ Pedro Bigas ក្នុងនាទីទី៦០។
ជ័យជំនះនេះធ្វើអោយការប្រកួតប្រជែងលីគ La Liga កាន់តែគួរអោយចាប់អារម្មណ៏ ដោយ Barcelonaវ៉ា Real Madridត្រឹម២ពិន្ទុប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរ Barcelona ក៏បានយកឈ្នះលើ Mallorca ផងដែរក្នុងលទ្ធផល 4-0 កាលពីម្សិលម្ង៉ៃ។