នៅវេលាម៉ោង១៨ ថ្ងៃទី១៤ ខែមិថុនា ព្រះវិហារជាង៨០ បានវាយជួង៧២លើក និងគោរពវិញ្ញាណក្ខន្ធ រយ:ពេល២នាទី ដើម្បីឧទ្ទិសដល់ជនរងគ្រោះស្លាប់ដោយឆេះអគារ Grenfell Tower នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
កាលពីឆ្នាំ២០១៧ អគារ Grenfell Towe rបានឆាបឆេះទាំងស្រុង បណ្តាឲ្យមនុស្ស៧២នាក់ស្លាប់។ កាលពីថ្ងៃទី១៤ ខែមិថុនា ពលរដ្ឋជាច្រើន ក៏បានទៅដាក់កម្រងផ្កា នៅស្តូបជិតអគារ ដែលជាកន្លែងគោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក៏បានបញ្ជាក់ពីការសន្យាធ្វើច្បាប់ ពាក់ព័ន្ធនឹងការឆាបឆេះអគារខាងលើ ហើយមិនត្រូវឲ្យមានហេតុការណ៍បែបនេះកើតឡើងទៀតឡើយ នាពេលអនាគត៕ ប្រែសម្រួលដោយ៖ MEO