បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៧ ៩៨៤ ៤៣២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤ ១០៤ ៣៧៣នាក់ និងស្លាប់ ៤៣៥ ១៧៧នាក់។
អាមេរិក នៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធាមួយនេះ មានអ្នកឆ្លងកើនឡើងដល់ ២ ១៦២ ១៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៦៧ ៨៤៩នាក់ និងស្លាប់១១៧ ៨៥៣នាក់។
ជាមួយគ្នានេះដែរ ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២ បន្ទាប់ពីអាមេរិក មានអ្នកឆ្លងកូវីដ១៩ ចំនួន៨៦៧ ៨៨២នាក់ ស្លាប់ ៤៣ ៣៨៩នាក់ និងជាសះស្បើយ ៤៣៦ ៥១២នាក់។ រីឯរុស្ស៊ី មានអ្នកឆ្លងច្រើនលំដាប់លេខ មានអ្នកឆ្លងកើនជាង៥០ម៉ឹននាក់ ស្លាប់ជិត៧ពាន់នាក់ និងជាសះស្បើយ ជាង២៨ម៉ឺននាក់។
កាលពីប៉ុន្មានថ្ងៃមុនេះ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានសរសេរ នៅលើព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួនថា ក្នុងរយ:ពេល២៤ម៉ោងកន្លងទៅនេះ មានការឆ្លងថ្មី នៃកូវីដ១៩ មានដល់ទៅជាង ១៣៦ ០០០ករណី និងស្លាប់ ជាង៥ពាន់នាក់។ ចំនួននេះបានធ្វើឲ្យតួលេខ នៃអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក សរុប ជាង ៧,៤១លាននាក់ និងស្លាប់ជាង៤១៨ ០០០នាក់។ ស្ថិតិចំនួនអ្នកឆ្លង និងស្លាប់ គឺអង្គការសុខភាពពិភពលោក ទទួលបានទិន្នន័យជាផ្លូវការ ពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។
តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រាថា មានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងកើនឡើងដល់ ៣ ៥៦១០ ៥៩១នាក់។ ប៉ុន្ដែក្នុងរយ:ពេល១ថ្ងៃកន្លងមក នៅតំបន់នេះ មានអ្នកឆ្លងចំនួន ៧៥ ៣៤៦នាក់។ រីឯចំនួនអ្នកស្លាប់ មានចំនួន ៣៤០១នកា់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនដល់ ១៩២ ៩៤៤នាក់។
ជាមួយគ្នានេះដែរ នៅក្នុងតំបន់អឺរ៉ុប មានអ្នកឆ្លងលំដាប់លេខ២ កើនដល់ ២ ៣៥៨ ៩៥៣នាក់ និងស្លាប់ ១៨៦ ៨៨៩នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន ១៩ ៨០៨នាក់ និងស្លាប់ ៥៦៥នាក់។ រីឯតំបន់ខាងកើតសមុទ្រមេឌីទែរ៉ាណា មានចំនួនអ្នកឆ្លងច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លងកើនដល់ ៧១៦ ១៥១នាក់ និងស្លាប់១៥ ៩៤៧នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី ១៩ ៣១០នាក់ និងស្លាប់ ៣៦៦នាក់។
បើតាមតួលេខរបស់អង្គការសុខភាពដដែល បានបង្ហាញថា រហូតមកដល់ពេលនេះ អាមេរិក នៅតែជាប្រទេស មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ រីឯប្រទេសមានអ្នកឆ្លងច្រើនជាបន្ដបន្ទាប់មក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អាល្លឺម៉ង់ និងអ៊ីរ៉ង់ …ជាដើម៕ ប្រែសម្រួលដោយ Nuon