Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាគហ៊ុនអាមេរិក ធ្លាក់ចុះក្នុងការជួញដូរពេញមួយយប់ ធ្វើឱ្យខាតបង់ខ្លាំង

វិនិយោគិនមានការព្រួយបារម្ភ កាលពីពេលថ្មីៗនេះ ទៅនឹងរបាយការណ៍ ស្តីពីការឆ្លងវីរុសកូវីដ​១៩រលកទី២ ហើយវាអាចអូសបន្លាយ រយៈពេលយូរអង្វែង រហូតដល់២ឆ្នាំ ទម្រាំសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក គឺសហរដ្ឋអាមេរិក​មួយនេះ បានងើបឡើងល្អប្រសើរវិញ ក្រោយពីជំងឺរាតត្បាតនោះ។

ភាគហ៊ុនអនាគតរបស់អាមេរិកបានធ្លាក់ចុះ កាលពីយប់ថ្ងៃអាទិត្យ (១៤ ខែមិថុនា) បានជះឥទ្ធិពលដល់ការខាតបង់កាន់តែច្រើនឡើង ​នៅពេលជួញដូរ នៅព្រឹក ថ្ងៃទី១៥ ខែមិថុនា ។

កិច្ចសន្យាអនាគតទាក់ទងនឹងភាគហ៊ុនរបស់ Dow Jones Industrial Average គឺបានខាតបង់ប្រហែល៤៣០ពិន្ទុ នៅក្នុងការជួញដូរមួយយប់ ។ ភាគហ៊ុន​អនាគតរបស់ក្រុមហ៊ុន S&P 500 និង Nasdaq 100 វិញ ក៏បានធ្លាក់ចុះ ១,៩ ភាគរយ និង ១,៦ ភាគរយផងដែរ ។

ទន្ទឹមនឹងនេះ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក បានជួបប្រទះនូវសប្តាហ៍ដ៏អាក្រក់បំផុត ចាប់តាំងពីពាក់កណ្តាល​ ខែមីនា ពេលដែលកម្រិតផ្ទុះឡើងជំងឺកូវីដ​១៩ខ្ពស់បំផុត ​នៅលើពិភពលោក ។ ភាគហ៊ុន​ Dow បានធ្លាក់ចុះ ៥,៥ ភាគរយ ខណៈភាគហ៊ុន S&P 500 និង Nasdaq បានធ្លាក់ចុះ ៤,៧​ភាគរយ និង ២,៣ ភាគរយ ។

ការធ្លាក់ចុះ​ភាគហ៊ុន នៅក្នុងសប្តាហ៍នេះ ភាគច្រើន​កើតឡើង ដោយសារ​តែ​ឥទ្ធិពល​​ នៃការលក់ចេញភាគហ៊ុន ​កាលពីថ្ងៃទី១១ ខែមិថុនា នៅពេលដែល​ជំងឺកូវីដ​១៩​​ នៅទូទាំងប្រទេសអាមេរិក​បានកើនឡើងជាង​២លាននាក់ ហើយក្នុងនោះ​រដ្ឋ​យ៉ាងតិច​ចំនួន​៥​ ឃើញ​ផ្ទុះឡើង​ជំងឺនេះខ្លាំង​ជាងគេ គឺ​រដ្ឋញូវម៉ិកស៊ីកូ, អូរីហ្គាន, ហ្វ័ររីដា, តិចសាស់ និងអារីហ្សូណា ក្រោយពី​ធ្លាក់ចុះ​៥សប្តាហ៍​ នៅទូទាំងប្រទេស​ ។ ​​

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Steven Mnuchin បានប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃព្រហស្បតិ៍ ថា ការបិទសេដ្ឋកិច្ចជាលើកទីពីរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ គឺកាន់តែបង្កើតឱ្យមានការខាតបង់រឹតតែច្រើនឡើង៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9383329