Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្ស១៧គ្រួសារ ត្រូវចាក់សោរទុកនៅក្នុងផ្ទះ ខណៈមានការប៉ះពាល់ អ្នកជំងឺកូវីដលាប់ឡើងវិញ

អាជ្ញាធរ​ក្រុងហូជីមិញ បាន​ចាក់សោរ​មនុស្ស ១៧​គ្រួសារ ​នៅ​ជុំវិញ​ផ្ទះ​ ដើម្បី​ដាក់​ឱ្យ​នៅ​ដាច់​ពីគេ និង​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ៥២​នាក់ទៀត ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹងអ្នកជំងឺ ដែល​បាន​ព្យា​បា​លជាសះស្បើយ ហើយលាប់ឡើងវិញនោះ។

អ្នកជម្ងឺ​វ័យ ២៧​ឆ្នាំ​ម្នាក់ ​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជម្ងឺ​កូ​វី​ដ៤​ថ្ងៃ បន្ទាប់​ពី​បាន​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​បានជា​ពី​ជំងឺ​នេះ។

លទ្ធផល​តេស្ត​របស់​គាត់​ក៏​អវិជ្ជមាន​ដែរ ​នៅ​ថ្ងៃ​ទី​១៦ និង ១៧ ខែសីហា​ ប៉ុន្តែមកដល់​ថ្ងៃ​ទី​១៨ ខែសីហា​ គាត់​បាន​ធ្វើតេស្ត​ម្តងទៀតគឺលទ្ធផលបង្ហាញថាវិជ្ជមាន​។

បុ​រស​នោះ​បាន​ឆ្លង​កូ​វី​ដ​នៅ​ហ្គី​ណេ​អេក្វាទ័រ (Equatorial Guinea) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កណ្តាល​ នៃ​ជំងឺត្រូ​ពិ​ក ​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដានេះ ​។

បន្ទាប់​ពី​បាន​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន ៣​លើក​រួច​មក គាត់​បាន​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ហើយ​បាន​ទៅ​ធ្វើការ​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ នៅ​ផ្លូវថូ​យ​ង៉ុ​ក​ហុ​ក ឃុំ​ហា​ធៀង ស្រុក​ថន​ភូ​៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9614716