Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសទីក្រុងឡុងដ៍ ចាប់ខ្លួនបាតុករ១១៣នាក់ បង្កហិង្សាវាយប្រហារប៉ូលិស

ប៉ូលិសទីក្រុងឡុងដ៍ បានប្រកាសឲ្យដឹងថា បានចាប់ខ្លួនបាតុករ​១១៣នាក់ ដែលបង្កអំពើហិង្សា បណ្តាលឲ្យប៉ូលិស២៣នាក់រងរបួស​។

ប៉ូលិស​ទីក្រុងឡុងដ៍ កាលពីថ្ងៃទី​១៤​ ខែមិថុនា បានថ្កោលទោសយ៉ាងខ្លាំងដល់បាតុករមួយចំនួន ខ្វះការ​គិត​បង្កឲ្យមានអំពើហិង្សា​ ប្រឆាំងនឹងប៉ុលិស​។ ទាំងនោះហើយ​បានបង្ខំឲ្យ​ប៉ូលិសចាប់ខ្លួនបាតុករដល់ទៅ​១១៣នាក់ ដែលវាយប្រហារប៉ូលិស បណ្តាលឲ្យ​ប៉ូលិស​២៣នាក់រងរបួស។

ក្រុមបាតុករ​នៅមុខ​អគាររដ្ឋសភា​ និងអគាររដ្ឋាភិបាល ប្រឆាំងនឹងការរើសអើងជាតិសាសន៍​ ក្រោយការស្លាប់​បុរសជនជាតិស្បែកខ្មៅ​ ក្រោមស្នាដៃប៉ូលិសអាមេរិក ។ ក្រុមបាតុករ ដែលវាយប្រហារលើកម្លាំងប៉ូលិស មានលាក់ទុកអាវុធ ផឹកស្រា និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្កោលទោស ដល់សកម្មភាព«ប្រឆាំងនឹងការរើសអើងជាតិសាសន៍​ តាមបែបក្រុមទំនើង»​ បង្កអសន្តិសុខក្នុងសង្គម​។ ជាមួយគ្នានេះដែរ ក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Sunak បានលើកឡើងថា សកម្មភាពបាតុកម្មហិង្សា គឺជារឿងមួយដ៏អាក្រក់បំផុត៕ ប្រែសម្រួលដោយ៖​​ MEO

from: https://tnaot.com/km/m/detail/article/9383246