Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ​១៩​នៅអេហ្ស៊ីបធូរស្រាល ចាប់ផ្តើម​បើកជើងហោះហើរ​ទាំងអស់​ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា

រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលបានថ្លែងកាលពីថ្ងៃទី១៤ ខែមិថុនាថា ប្រទេសអេហ្ស៊ីបនឹងបើកដំណើរការអាកាសយានដ្ឋានរបស់ខ្លួនទាំងអស់ឡើងវិញ ចាប់ថ្ងៃទី ១ ខែកក្កដា បន្ទាប់ពីផ្អាកការហោះហើរអន្តរជាតិនេះកាលពីខែមីនាកន្លងមក ដោយសារការផ្ទុះឡើងជំងឺកូវីដ​១៩ ។

លោក Mohamed Manar Anba បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ជើងហោះហើរនឹងចាប់ផ្តើមឡើងវិញ ជាបណ្តើរៗនៅព្រលានយន្តហោះចាប់ពីដើមខែកក្កដា ។

លោកបានមានប្រសាសន៍ថា អ្នកទេសចរណ៍បរទេសនឹងត្រូវកំណត់ឲ្យទៅទស្សនា​សម្រាប់តែរមណីយដ្ឋាននានានៅក្នុងខេត្តឆ្នេរសមុទ្រចំនួន៣ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១១​ ខែមិថុនាថា ខ្លួននឹងបើកដំណើរការរមណីយដ្ឋានឆ្នេរសមុទ្រសំខាន់ៗរបស់អេហ្ស៊ីប សម្រាប់ជើងហោះហើរអន្តរជាតិ និងភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី ១ ខែកក្កដា ។

លោក Mohamed Manar Anba និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Khaled al-Anani ដែលបានចូលរួមសន្និសីទកាសែត បានគូសបញ្ជាក់នូវវិធានការណ៍នានាត្រូវយកទៅអនុវត្ត នៅខាងក្នុងយន្តហោះតាមអាកាសយានដ្ឋាន និងតាមសណ្ឋាគារ ដើម្បីជួយធានាសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវទេសចរបរទេស ។

រដ្ឋមន្រ្តីបាននិយាយថា អ្នកដំណើរមកពីប្រទេសដែលមានអត្រាខ្ពស់ នៃការឆ្លងមេរោគកូវីដ​១៩ ដោយផ្អែកលើការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) នោះ ចាំបាច់ត្រូវធ្វើតេស្តសិន មុនពេលទៅដល់ប្រទេសអេហ្ស៊ីប ។

គួរបញ្ជាក់ថា រោគរាតត្បាតបានបិទឧស្សាហកម្មទេសចរណ៍របស់ប្រទេសអេហ្ស៊ីបដែលរដ្ឋាភិបាលនិយាយថា មានចំនួន ៥ ភាគរយនៃទិន្នផលសេដ្ឋកិច្ច ប៉ុន្តែអ្នកវិភាគនិយាយថា អាចមានចំនួន ១៥ភាគរយ ប្រសិនបើការងារ និងការវិនិយោគដោយប្រយោលទាក់ទងនឹងឧស្សាហកម្មនេះ ត្រូវបានរាប់បញ្ចូលនោះ ។

ប្រទេសអេហ្ស៊ីបដែលជាប្រជាជាតិមួយមានប្រជាជនប្រមាណ ១០០ លាននាក់ បានកត់ត្រាករណីឆ្លងវីរុសកូវីដ​១៩​ចំនួន ៤២ ៩៨០នាក់ ក្នុងនោះស្លាប់ ១ ៤៨៤ នាក់។ ចំនួននេះទាបជាងបណ្តាប្រទេសអឺរ៉ុបជាច្រើន ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9383214