យើងបានដឹងហើយថា Callum Hudson-Odoi ខ្សែស្លាបឆ្នើមវ័យក្មេងរបស់ Chelseaបានទទួលរងបទចោទរឿងចាប់រំលោភកាលពីថ្ងៃ ១៧ ខែឧសភា តែត្រូវបានធានាអោយនៅក្រៅឃុំសិន ដោយរង់ចាំការស៊ើបអង្កេត។
បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសបានដិតដល់ជាទីបំផុតនោះHudson-Odoi គឺគាត់គ្មានទោសទេដោយគាត់ពុំបានប្រព្រឹត្តរឿងទាំងអស់នោះទេ។ តុលាការបានសម្រេចទម្លាក់ការចោទប្រកាន់ទាំងស្រុងទៅលើរូបលោក។
Hudson Odoi បានបង្ហោះបន្ថែមក្នុងបណ្តាញសង្គមរបស់គាត់ថា: “ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ដែលលេងឱ្យក្លឹបដ៏ល្អមួយ គឺខ្ញុំមានទំនួលខុសត្រូវធំមែនទែន ហើយនៅថ្ងៃខាងមុខទៀត ខ្ញុំនឹងខិតខំប្រឹងយកឈ្មោះរបស់ខ្ញុំដែលជាកីឡាករ Chelseaម្នាក់ដើម្បីក្លាយជាមនុស្សគំរូមួយអោយអ្នកទាំងអស់គ្នាមើលឃើញ” ។