Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ទឹកឃ្មុំក្លែងក្លាយ២នាក់ ពាក់ព័ន្ធនឹងករណីឆរបោក

សមត្ថកិច្ចកំពុងបើកការសាកសួរទៅលើស្រ្តីលក់ទឹកឃ្មុំក្លែងក្លាយ២នាក់ ជុំវិញករណីឆរបោក កាលពី​វេលា​ម៉ោង​១៣​និង​០៣​នាទី ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទួល​ជ្រាវ ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។

ប្រភព​ពី​មន្ត្រី​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេបានឃើញស្ត្រី​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គ្រឿង គ្មាន​ស្លាក​លេខ បាន​ដឹក​ទឹកឃ្មុំ ដើរ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ។ លុះមកដល់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ផៃ យូវ អាយុ​៦០​ឆ្នាំ ភេទ​ស្រី រស់នៅ​តំបន់កើតហេតុខាងលើ ស្ត្រី​សង្ស័យ​ទាំងពីរក៏​បាន​ឈប់​ម៉ូតូ​ចូល​លក់​ទឹកឃ្មុំ ចំនួន​២០០​លី​ត្រ ឲ្យ​ពួក​គាត់ ដើម្បី​ទិញ​ទុក​សម្រាប់​លក់​បន្ត ប៉ុន្តែ​មិន​បាន​​ប៉ុន្មាន​ថ្ងៃ​ផង ទឹកឃ្មុំ​នោះ​ក៏​ក្លាយជា​ក្រាម​ស្ករត្នោត ទើប​ពួក​គាត់​ដឹង​ថា ចាញ់បោក​គេ ហើយ​ពួក​គាត់​ប្រ​ញ៉ាប់​ប្រញាល់​ផ្តល់​ព័ត៌មាន​ជូន​លោក​មេ​ភូមិ​តែ​ម្តង។

ស្ត្រី​ជាជនសង្ស័យ​ចំនួន២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទី​១.​ឈ្មោះ ពៅ ស្រី​វុ​ធ អាយុ​៣៨​ឆ្នាំ និង​ទី​២.​ឈ្មោះ ពៅ សំណាង អាយុ​៣២​ឆ្នាំ ក្នុង​នោះ​ស្ត្រី​ម្នាក់​មានកូន​តូច​ម្នាក់​ផង​ដែរ។

ជុំវិញរឿងនេះ ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បីធ្វើការសាកសួរ៕ ដោយ៖​ត្នោត

from: https://tnaot.com/km/m/detail/article/9614258