គ្រូបង្វឹកសញ្ជាតិ អ៊ីតាលី និងជាអតីតគ្រូបង្វឹកក្រុម Juventus និងChelsea លោក Antonio Conte បានបង្ហាញពីភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅក្រុមInter Milan នៅក្នុងបទសំភាសន៍ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ្តEuropa League។
បើទោះជា Inter Milan មានទម្រង់លេងយ៉ាងល្អក្តីនារដូវកាលនេះ ក្រោយបានតំណែងលេខ២នៅ Serie A និងជើងឯករង Europa League តែ Antonio Conte បានបញ្ជាក់ថាខ្លួនមិនដឹងថា នឹងត្រូវគេអោយនៅជាគ្រូបង្វឹកក្លឹបទៀតរឺក៏អត់។
លោកនិយាយថា៖ “យើងនឹងរង់ចាំមើលសប្តាហ៏ក្រោយ ពេលខ្ញុំជួបគ្នាជាមួយប្រធានក្លឹប ហើយពួកគេនឹងសម្រេចអនាគតរបស់ខ្ញុំ។ ខ្ញុំមិនច្បាស់អំពីអនាគតរបស់ខ្ញុំឡើយ។”
គួរបញ្ជាក់ផងដែរថា ភាពមិនច្បាស់លាស់នៃអនាគតរបស់លោកកើតឡើងដោយសារ បុរសសញ្ជាតិអ៊ីតាលីរូបនេះបានវាយប្រហារក្រុមដឹកនាំក្លឹប Inter Milan កាលពីដើមខែនេះ ថាមិនបានយកចិត្តទុកដាក់ទៅលើកីឡាកររបស់ខ្លួនឡើយ និងមិនបានកោតសរសើរគ្រប់គ្រាន់ពីទម្រង់លេងដែលក្លឹបកំពុងធ្វើបានល្អឡើយ។
ប្រភព៖ Goal