ការប្រកួតវគ្គផ្តាច់ព្រ័ត្រ្តក្នុងក្របខណ្ឌ័ធំលំដាប់ទី២អឺរ៉ុបEuropa League បានប្រព្រឹត្តទៅកាលពីយប់មិញរវាងក្រុមមកពីអេស្ប៉ាញSevilla ទល់នឹងក្រុមលោក Antonio Conte គឺ Inter Milan ដែលលទ្ធផលចុងក្រោយ Sevillaបានយកឈ្នះក្នុងលទ្ធផល3ទល់នឹង 2។
Romelu Lukaku របស់ Inter រកបានគ្រាប់ដំបូងក្នុងការប្រកួតដោយបាល់ពិន័យ១១ម៉ែត្រ មិនបានប៉ុន្មានផង Luuk de Jongរបស់ Sevilla ដាក់២គ្រាប់វិញភ្លាមៗផងដែរ មុនពេលដែល Godin តាមបាន២ស្មើមកវិញ។ ចូលដល់តង់ទី២ Sevilla ដាក់មួយគ្រាប់ទៀត ដោយបាល់ទាត់ចូលទីខ្លួនឯងរបស់ Lukakuធ្វើអោយ Inter Milan ទទួលបរាជ័យទាំងមិនអស់ចិត្ត។
នេះជាពាន Europa League លើកទី៦ហើយក្នុងប្រវត្តិសាស្រ្តក្លឹប Sevillaដែលគឺជាចំនួនពាន Europa ច្រើនជាងគេនៅតំបន់អឺរ៉ុប តាមពីក្រោយដោយ Inter Milan ក្លឹប Juventus និង Liverpool ដែលមាន៣ពានស្មើៗគ្នា។
ប្រភព៖ Livescore