
យោងតាមផលិតកម្ម rrr Entertainment បានឱ្យដឹងថា កញ្ញា Yubin ត្រូវបានគេជ្រើសរើសជាពិធីការនីក្នុងកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា “Solve It All” ។
កម្មវិធីមួយនេះបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសិល្បករ សិល្បការនី និងអ្នកដឹកនាំក្នុងវិស័យសិល្បៈទាំងអស់ ហើយ Yubin នឹងចាប់ដៃគូជាមួយលោក Yoon Taek ពួកគេទាំងពីរនឹងផ្តល់ដំបូន្មានល្អៗទៅឱ្យភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីនោះ ។
គួរបញ្ជាក់ដែរថា កម្មវិធីថ្មីនេះនឹងធ្វើការចាក់ផ្សាយសាកល្បងជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ Korea Business News TVនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ និងជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៦ល្ងាច ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop