
នៅថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ ក្រុមតារាចម្រៀង BTS បានប្រារព្ធពិធីគម្រប់ខួប ៧ឆ្នាំរបស់ក្រុមពួកគេ ដែលមានឈ្មោះថា “2020 BTS Festa” ដោយធ្វើការផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គម V Live ។ ក្នុងអំឡុងពេលនៃការផ្សាយនោះ កម្មវិធីតន្រ្តីបានរៀបចំ ការបោះឆ្នោតទៅលើបទចម្រៀងរបស់ពួកគេ។ ក្នុងនោះ បទ “Spring Day” ទទួលបានចំណាត់ថ្នាក់លេខ១ ជាបទចម្រៀងដែលត្រូវបានបោះឆ្នោតច្រើនបំផុតពីអ្នកគាំទ្ររបស់ពួកគេ ។
ទោះបីជាបទនេះបានចេញផ្សាយកាលពីជាង ៣ឆ្នាំមុន ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ប៉ុន្តែការស្ទង់មតិក្នុងកម្មវិធីតន្រ្តីបទនេះទទួលបានការគាំទ្ររហូតទៅដល់ ៨០ ០០០សម្លេង ដោយសម្លេងសរុបមានចំនួន ១៤៥ ០០០ ។
គួរបញ្ជាក់ដែរថា ក្នុងកម្មវិធីតន្រ្តីនោះ ផលិតកម្មបានជ្រើសរើសយកបទចម្រៀងរបស់ក្រុមពួកគេដែលទទួលបានការគាំទ្រច្រើនកន្លងមក ចំនួន ១៥បទ មកធ្វើការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធើណិត ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop