Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TWICE បានបំបែកឯតទគ្គកម្មថ្មីរបស់ពួកគេមួយទៀត ជាមួយបទ “More & More”

ក្រុមតារាចម្រៀង TWICE បានបំបែកឯតទគ្គកម្មថ្មីរបស់ពួកគេមួយទៀត ជាមួយបទថ្មី “More & More” ។

នៅថ្ងៃទី១៤ ខែមិថុនានេះ វេលាម៉ោងប្រមាណជា ៤:១៧នាទី វីដេអូបទចម្រៀង “More & More” របស់ក្រុមតារាចម្រៀង TWICE ទទួលបានការចូលទស្សនាចំនួន ១០០លានដង នៅលើបណ្តាញសង្គម YouTube ដោយចំណាយពេលត្រឹមតែ ១២ថ្ងៃ និង ២២ម៉ោងប៉ុណ្ណោះ ដែលវីដេអូបទចម្រៀងនេះបានចេញផ្សាយកាលពីថ្ងៃទី០១ មិថុនា វេលាម៉ោង ៦ល្ងាច ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង “More & More” នេះគឺជាវីដេអូចម្រៀងទី១៣ របស់ក្រុមពួកគេដែលទទួលបានការចូលទស្សនាច្រើនបំផុតនៅលើបណ្តាញសង្គម YouTube ដែលក្នុងនោះក៏មានបទ “Like OOH-AHH”, បទ “Cheer Up”, បទ “TT”, បទ “Knock Knock” បទ “Signal”, បទ “Likey”, បទ “Heart Shaker”, បទ “What is Love?”, បទ “Dance the Night Away”, បទ “YES or YES, បទ “FANCY”, បទ “Feel Special”, បទ “Candy Pop” ជាភាសាជប៉ុន និងបទ “More & More” ។

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9380505