សារព័ត៌មាន Worldometers បានផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ នៅជុំវិញពិភពលោកបានកើនឡើងជាង ៧ ៨៨៤ ៧៧២ នាក់ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ អ្នកជំងឺ ៤៣២ ៦៣៨ នាក់បានបាត់បង់ជីវិត ។ ប៉ុន្តែ អ្នកជំងឺ ៤ ០៤៩ ៧៦៨ នាក់បានជាសះស្បើយវិញផងដែរ ។
សូមរំលឹកថា ជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះបានឆ្លងរាតត្បាត និងឆ្លងទៅដល់ដែនដី និងប្រទេស២២៩ជុំវិញពិភពលោកមកទល់នឹងពេលបច្ចុប្បន្ន ។
សហរដ្ឋអាមេរិកឆ្លងកូវីដ១៩ជាង ២,១ លាននាក់ ខ្ពស់ជាងគេ ។ បន្ទាប់មកប្រទេសប្រេស៊ីល, រុស្ស៊ី ឥណ្ឌា…ឆ្លងច្រើនជាងគេបន្តបន្ទាប់គ្នា ។
អង្គការសុខភាពពិភពលោក ឬ WHO មិនទាន់បញ្ជាក់ផ្លូវការទេថា ជំងឺកូវីដ១៩នេះមានថ្នាំព្យាបាល ឬវាក់សាំងការពារជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat