Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

(Update)៖ ផ្ទុះរថយន្តដឹកប្រេងនៅចិន ស្លាប់កើនដល់​១៨នាក់ របួស​១៨៩នាក់

អាជ្ញាធរបាននិយាយថា រថយន្តដឹកប្រេងបានផ្ទុះនៅលើផ្លូវហាយវ៉េមួយ​កន្លែង ស្ថិតនៅភាគអាគ្នេយ៍របស់ប្រទេសចិនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០នោះ រហូតមកដល់ពេលនេះ បានបណ្តាលឲ្យស្លាប់មនុស្ស ១៨ នាក់ និងរបួសយ៉ាងហោចណាស់ ១៨៩ នាក់។

ហេតុការណ៍ផ្ទុះនេះ នៅបានបណ្តាលឱ្យខូចខាតយ៉ាងច្រើនដល់អគារនៅក្បែរនោះផងដែរ ។ 

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចុះផ្សាយ ដោយដកស្រង់សំដីអាជ្ញាធរថា រថយន្តដឹកហ្គាសរាវបានផ្ទុះឡើងនៅម៉ោងប្រហែល៤ និង៤៥នាទីរសៀល នៅលើផ្លូវ​ល្បឿនលឿន Shenyang-Haikou ខាងត្បូងទីក្រុង សៀងហៃ ខេត្ត Zhejiang ។

ការផ្ទុះលើកទី២ បានកើតឡើង នៅពេលដែលឡានដឹកទំនិញ បានធ្លាក់ទៅលើរោងចក្រ ។

ការិយាល័យព័ត៌មានរដ្ឋាភិបាលទីក្រុង វេនលីង (Wenling) បានផ្សាយនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនថា ហេតុការណ៍ផ្ទុះនេះ​បានបង្កឲ្យដួលរលំផ្ទះសម្បែង និងរោងជាង ហើយមនុស្ស ១៨៩ នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យចំនួន ៦កន្លែង ។

កម្មការិនីម្នាក់នៅភោជនីយដ្ឋានក្បែរនោះបានប្រាប់ស៊ីនហួថា ការផ្ទុះនេះ បានបំបែកបង្អួចផ្ទះរបស់នាង ប៉ុន្តែម្តាយ និងបងប្អូនរបស់នាង មិនមានគ្រោះថ្នាក់អ្វីទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9379576