Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងគួរគោរពកិច្ចព្រមព្រៀង

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ (១៤ មិថុនា) បានប្រកាសថា កូរ៉េខាងជើងគួរតែគោរពកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកន្លងមក រវាងប្រទេសទាំងពីរ ។ ការថ្លែងបែបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានព្រមានអំពីវិធានការសងសឹកប្រឆាំងទៅលើកូរ៉េខាងត្បូង ដែលក្នុងនោះ អាចពាក់ព័ន្ធនឹងកងកម្លាំងយោធាផងដែរ ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កូរ៉េខាងត្បូង និងខាងជើង គួរតែព្យាយាមគោរពរាល់កិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលសម្រេចបាន” ។ រដ្ឋាភិបាលកូរ៉េខាងត្បូង​កំពុងយកចិត្តទុកដាក់ចំពោះស្ថានភាពបច្ចុប្បន្ននេះ ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានការផ្សព្វផ្សាយថា មន្ត្រីការទូតជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការហាថ្លែងដោយមិនសមហេតុផល​ ជុំវិញអំពីការរំសាយអាវុធនុយក្លេអ៊ែរ ។

លោក Kwon Jong-gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិក របស់ក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងការណ៍មួយ ផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើងថា វាពិតជាធុញថប់​​​នៅក្នុងការស្តាប់ឮសម្តីមិនសមហេតុផល​របស់​អាជ្ញាធរកូរ៉េខាងត្បូង ។ ពួកគេមិនមានសមត្ថភាព​​នៅក្នុងការពិភាក្សា​ ឬជ្រៀតជ្រែក​ចូលក្នុង​បញ្ហា​រវាង​​កូរ៉េខាងជើង និងអាមេរិក ឬនិយាយ​អំពី​បញ្ហា​នុយក្លេអ៊ែរ​នោះឡើយ ។ ការអត្ថាធិប្បាយរបស់ពួកគេ​​ស្តីអំពី​ការបន្តពិភាក្សា​រវាងអាមេរិក​ និងកូរ៉េខាងជើង​ ក៏ដូចជា​បញ្ហារំសាយអាវុធ​នុយក្លេអ៊ែរ​នោះ ធ្វើឡើងតាមតែពួកគេ​នឹកឃើញផ្ទាល់ខ្លួន ។ 

លោក Kwon បានមានប្រសាសន៍ថា វាមិនមែនដោយសារ​តែគ្មានអ្នកសម្របសម្រួល ​ទើបនាំឲ្យ​កិច្ចពិភាក្សា​កូរ៉េខាងជើង-អាមេរិក​​បន្តផ្ទុះឡើងនូវភាពជាប់គាំង​នោះទេ ប៉ុន្តែ​វាដោយសារតែ​លក្ខខណ្ឌគឺមិនទាន់ត្រូវបាន​ឆ្លើយតបចំពោះ​ការរំសាយអាវុធ​នុយក្លេអ៊ែរនេះ ។ 

គួរបញ្ជាក់ថា ការចរចារវាងកូរ៉េខាងជើង និងអាមេរិក បានជាប់គាំងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បរាជ័យ មិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9379383