Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រើនរំលឹកភ្ញៀវទេសចរ មកកម្សាន្តតាមរមណីយដ្ឋាន ត្រូវរួមគ្នាទប់ស្កាត់កូវីដ-១៩កុំឱ្យឆ្លងចូលសហគមន៍

ខេត្តកំពង់ចាម ៖ ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​ចំនួន​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៧​ដល់​២១ ​សីហា ឆ្នាំ​​២០២០ នៅ​តាម​រមណីយដ្ឋាន​នានា បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ​ឲ្យ​មក​កម្សាន្ត​លេង​ច្រើន​កុះករ ពិសេស​នៅ​រមណីយដ្ឋាន​ទឹកឆា​តែ​ម្ដង​។ ​ជាមួយ​នោះ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្រុម​កាយឫទ្ធិ​បាន​ចុះ​ចែក​ម៉ាស់​និង​បាញ់​អាល់កុល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​ការពារ​កុំអោយ​ឆ្លង​ចូល​ក្នុង​សហគមន៍​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​លោក​​អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​របស់​លោក​បាន​បែងចែក​កម្លាំង​ចុះ​តាម​គោលដៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ នៅ​ក្នុង​នោះ​មាន​:​ភ្នំ​ជើងព្រៃ រមណីយដ្ឋាន​ទឹកឆា ប្រាសាទ​នគរ​បា​ជ័យ ភ្នំ​ហាន់ជ័យ ព្រមទាំង​តំបន់​មួយ​ចំនួន​ទៀត ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​នោះ​រួម​មាន កងកម្លាំងប្រដាប់អាវុធ​មាន​នគរបាល​និង​កងរាជអាវុធហត្ថ ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ភ្ញៀវ ដែល​បាន​មក​កម្សាន្ត​លេង​នៅ​តាម​រមណីយដ្ឋាន​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​ប្រសាសន៍ថា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ឡើង​នូវ​ជំងឺកូវីដ​-១៩ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​អំឡុង​ខែមេសា ត្រូវ​បាន​ពន្យា​រ​ពេល​ដើម្បី​ការពារ​ខ្លាច​ជំងឺ​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ​នឹង​ឈាន​ចូល​ដល់​សហគមន៍​មិន​ឲ្យ​កើត​មាន​។

ក្រោយមក​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​សង​ថ្ងៃ​ឈប់​សម្រាក​វិញ​ដែល​មាន​រយៈពេល​ចំនួន​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​២១​សីហា​២០២០ ក្នុង​ចំណោម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ដែល​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​ច្រើន​ជាងគេ គឺ​នៅ​ទឹកឆា ស្រុក​ព្រៃឈរ​ក្នុង​ថ្ងៃ​ដំបូង​មាន​មនុស្ស​មក​លេង​ជាងគេ​។​នៅ​ថ្ងៃ​ទី 17​សីហា ​ទូ​ទាំង​ខេត្ត ទទួល​បាន​ភ្ញៀវ​សរុប​ជាង ៤.០០០​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១៨​និង ១៩​សីហា ជាង​៨.០០០ នាក់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ចំនួន​នេះ​នឹង​អាច​ហក់​ឡើង​ចូល​ដល់​ខ្ទង់​ម៉ឺន​នាក់ នេះ​ជា​ការ​រំពឹង​ទុក​របស់​លោក​។

ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍​ក៏​ដូច​ជា​​លោក​​អភិបាលខេត្ត គឺ​ឲ្យ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​លេង​តាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ខេត្តកំពង់ចាម ត្រូវ​ចេះ​អនាម័យ​ដោយ​មានការ​រៀបចំ​បាញ់​អាកុល​លាងដៃ​និង​ពាក់​ម៉ាស​ជាដើម​។​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ធំ មានការ​យល់​ដឹង​ច្រើន​ដោយ​ពួក​គាត់​ពេល​ដែល​អញ្ជើញ​មក​លេង​នៅ​តាម​រមណីយដ្ឋាន គឺ​មាន​អាកុល​ឬ​ជែ​ល​ដាក់​នៅ​តាម​ខ្លួន សម្រាប់​បាញ់​លាង​សំអាត​ដៃ​កុំ​ឲ្យ​ឆ្លង​មេរោគ ព្រមទាំង​មាន​ម៉ាស​ពាក់​ថែម​ទៀត​ផង​។​ពួក​គាត់​គឺ​មានការ​យល់​ដឹង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រួម​គ្នា ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​។

ដោយឡែក​អាហារ​ដ្ឋាន​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដែល​បាន​កែ​ច្នៃ​​បង្កើត​ជា​សួន​តុបតែង​មាន​រូប​ជា​ច្រើន​ប្រភេទ រួម​ទាំង​ផ្កា​ដាំ​លំអរ ក៏​បាន​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង ព្រមទាំង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក្នុង​ពេល​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​។

លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ធ្លាប់​មាន​ប្រសាសន៍​ពេល​ដែល​អញ្ជើញ​ចុះ​ពិនិត្យ​រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា​ក្នុងស្រុក​ព្រៃឈរ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ ដោយ​មាន​ប្រសាសន៍​គូសបញ្ជាក់​អោយ​ដឹង​ដែរ​ថា សូម​ឱ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​នានា ដោយ​ចេះ​សំអាត​និង​បរិស្ថាន​ឲ្យ​បាន​ល្អ​ពិសេស ត្រូវ​តែ​មាន​អាកុល​សម្រាប់​លាងដៃ​ឬ​ជែ​ល ដល់​ភ្ញៀវ​ដែល​អញ្ជើញ​មក​កំសាន្ត​លេង​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជំងឺ covid កុំឱ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍​៕ ផ្តល់សិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9611668