Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Irene និង Seulgi កំពុងត្រៀមខ្លួនត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេ

កញ្ញា Irene និងកញ្ញា Seulgi សមាជិកក្រុមតារាចម្រៀង Red Velvet កំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកវិញឆាប់ៗនេះ ។

កាលពីខែឧសភាកន្លងទៅ ផលិតកម្ម SM Entertainment បានបង្ហាញនូវរូបថតរបស់ Irene និង Seulgi ក្នុងអាល់ប៊ុមបទចម្រៀងតូចរបស់ពួកគេ ដែលមានចំណងជើងថា “Monster” ។ ជាដំបូងអាល់ប៊ុមរបស់ពួកគេគ្រោងនឹងចេញផ្សាយនៅខែមិថុនានេះ ប៉ុន្តែអាល់ប៊ុមមួយនេះត្រូវបានលើករហូតទៅដល់ខែកក្កដា ដើម្បីកែសម្រួលឱ្យប្រសើរឡើង ។

យោងតាមបណ្តាញសង្គម Twitter នៅថ្ងៃទី១៤ ខែមិថុនានេះ ក្រុម Red Velvet បានចែករំលែកនូវវីដេអូឃ្លីបខ្លីមួយរបស់ Irene និង Seulgi រួមគ្នា ដោយបានសរសេរចំណងជើងថា “Irene’s little Monster” ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9378231