ក្របខណ្ឌ័ Bundesliga របស់អាល្លឺម៉ង់បានឈានមកដល់សប្តាហ៏ទី៣ ហើយក្រោយដំណើរការឡើងវិញក្រោយផ្អាកដោយសារ Covid 19។ ក្នុងការប្រកួតយប់មិញក្នុងសប្តាហ៏ទី៣នេះដែរ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះទៅលើ Borussia Monchengladbach កាលពីយប់មិញក្នុងក្របខណ្ឌ័ Bundesliga ក្នុងលទ្ធផល 2-1។
គ្រាប់បាល់របស់ Bayern Munich ធ្វើបាននៅនាទីទី 26 និង 86 ដោយកីឡាករ Joshua Zirkzee និង Leon Goretzka។ ឯគ្រាប់បាល់របស់ Gladbach កើតឡើងដោយសារបាល់ own goal របស់ Benjamin Pavard។
ការឈ្នះនេះបានជម្រុញអោយBayern កៀកទៅរកការលើកពានខ្លាំង ក្រោយដាច់៧ពិន្ទុលើក្រុមលេខ២ Borrussia Dortmund និងត្រូវការឈ្នះ១ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន។