ការប្រកួត Bundesliga បានចាប់ផ្តើមបានប៉ុន្មានសប្តាហ៏ហើយ អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺការដណ្តើមពាននៅកំពូលតារាង។ ក្រុមលេខ២ Borrusia Dortmund បានធ្វើការប្រកួតជាមួយក្លឹប Fortuna Dusseldorf ដើម្បីយកជ័យជំនះប្រជែងបន្តដណ្តើមលេខ១ពីBayern នៅកំពូលតារាងវិញ។
លទ្ធផល 0-0 បានបន្តរហូតដល់នាទី៩០បូកបន្ថែម តែចុងក្រោយ Erling Haaland កីឡាករវ័យក្មេងជើងស៊ុតបានស៊ុតបញ្ចូលទី១គ្រាប់ ធ្វើអោយ Dortmund ទទួលបាន៣ពិន្ទុ និងនៅមានសង្ឃឹមប្រជែងពាន Bundesliga។ ការបញ្ជូនបាល់គឺធ្វើឡើងដោយកីឡាករ Manuel Akanji។
គួរបញ្ជាក់ផងដែរ Bayern Munichក៏បានឈ្នះការប្រកួតរបស់ខ្លួនផងដែរដោយយកឈ្នះលើ Borrusia Monchengladbach ក្នុងលទ្ធផល 2-1។